ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Elon Musk នឹង​ឱ្យ​គណនី Twitter របស់​អ្នកកាសែត​ដំណើរការ​វិញ ក្រោយ​សហភាព​អ៊ឺ​រ៉ុ​ប​គំ​រា​.​ម​ដាក់​ទណ្ឌកម្ម

1 ឆ្នាំ មុន

លោក Elon Musk បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​នឹង​ឱ្យ​គណនី Twitter របស់​អ្នកកាសែត​ជា​ច្រើន​ឱ្យ​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​គណនី​យ​ទាំងនោះ​ត្រូវ​បាន​ផ្អាក​ជុំវិញ​ការ​ផ្សព្វផ្សាយ​ពី​ទិន្នន័យ​ជើងហោះហើរ​របស់​លោក​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ Twitter…

លោក Elon Musk បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក​នឹង​ឱ្យ​គណនី Twitter របស់​អ្នកកាសែត​ជា​ច្រើន​ឱ្យ​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​គណនី​យ​ទាំងនោះ​ត្រូវ​បាន​ផ្អាក​ជុំវិញ​ការ​ផ្សព្វផ្សាយ​ពី​ទិន្នន័យ​ជើងហោះហើរ​របស់​លោក​។

លោក​បាន​បង្ហោះ​សារ​នៅ​លើ Twitter ដូច្នេះ​ថា «​ប្រជាជន​បាន​បញ្ចេញ​សំឡេង គណនី​ដែល​ចុះ​ផ្សាយ​ពី​ទីតាំង​របស់ខ្ញុំ​នឹង ត្រូវ​ដំណើរការ​ឡើង​វិញ​»​។

សូម​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោក​កើតឡើង បន្ទាប់​ពី​អង្គការសហប្រជាជាតិ​បាន និង​សហភាព​អ៊ឺ​រ៉ុ​ប​បាន​ថ្កោលទោស​ចំពោះ​ការ​ផ្អាក​ដំណើរការ​គណនី​អ្នកកាសែត​ជា​ច្រើន​រួម​មក​ពី​ស្ថាប័ន​សារព័ត៌មាន The New York Times, CNN និង The Washington Post​។

អង្គការសហប្រជាជាតិ បាន​បង្ហោះ​សារ​នៅ​លើ Twitter ដូច្នេះ​ថា សេរីភាព​សារព័ត៌មាន​មិនមែន​ជា​របស់​ក្មេង​លេង​ទេ ខណៈ​សហភាព​អ៊ឺ​រ៉ុ​ប​បាន​គំ​រា​.​ម​ដាក់​ទណ្ឌកម្ម​លើ Twitter៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ