ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនសត្វ​ស៊ុ​យ​អែ​តរង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ក្រោយ​បា​.​ញ់​ស​ម្លា​.​ប់​ស្វា​ជី​ម​ប៉ា​ហ្ស៊ី​រួច​ពី​ទ្រុង

1 ឆ្នាំ មុន

សួនសត្វ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​តរង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយសារ​បាន​បា​.​ញ់​ស​ម្លា​.​ប់​សត្វ​ស្វា​ជី​ម​ប៉ា​ហ្ស៊ី (chimpanzee) ចំនួន ៣​ក្បាល និង​ធ្វើ​ឱ្យ​មួយ​ក្បាល​ទៀត​រង​របួស ក្រោយ​ពេល​ពួក​វា​រត់​ចេញពី​ទ្រុង​។ សួនសត្វ​ដែល​ស្ថិត​ក្នុង​តំបន់ Furuvik បាន​ពន្យល់​ថា ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​សត្វ​ទាំងនោះ​នៅ​ស្ងៀម​ជំនួស​ឱ្យ​ការ​បា​.​ញ់​ពូក​វា…

សួនសត្វ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​តរង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយសារ​បាន​បា​.​ញ់​ស​ម្លា​.​ប់​សត្វ​ស្វា​ជី​ម​ប៉ា​ហ្ស៊ី (chimpanzee) ចំនួន ៣​ក្បាល និង​ធ្វើ​ឱ្យ​មួយ​ក្បាល​ទៀត​រង​របួស ក្រោយ​ពេល​ពួក​វា​រត់​ចេញពី​ទ្រុង​។

សួនសត្វ​ដែល​ស្ថិត​ក្នុង​តំបន់ Furuvik បាន​ពន្យល់​ថា ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​សត្វ​ទាំងនោះ​នៅ​ស្ងៀម​ជំនួស​ឱ្យ​ការ​បា​.​ញ់​ពូក​វា នឹង​បង្ក​ការ​គំ​រា​.​ម​កំហែង​ដល់​ជីវិត​មនុស្ស​។សត្វ​ស្វា ៣​ក្បាល​ទៀត​មិន​ទាន់​ត្រូវ​បាន​គេ​នាំ​ចូល​ទ្រុង​របស់​ពួក​វា​វិញ​នោះ​ទេ​។

ស្វា​ទាំងនោះ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត ហើយ​ការ​ស្លា​.​ប់​របស់​ពួក​វា​បង្ក​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​។

អ្នក​ស្រាវជ្រាវ​ម្នាក់​ឈ្មោះ Mathias Osvath ដែល​ស្គាល់​ស្វា​ទាំងនោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​លើក​ឡើង​ថា ពួក​វា​មិន​បង្ក​គ្រោះថ្នាក់​នោះ​ទេ​។

លោក​ថ្លែង​ថា «​ប្រ​សិន​ខ្ញុំ​ជួប​ពួក​វា​ក្នុង​ឧទ្យាន ជីពចរ​របស់ខ្ញុំ​នឹង​កើនឡើង ប៉ុន្តែ​ខ្ញុំ​មិន​ភ័យ​ខ្លាច​សម្រាប់​ជីវិត​នោះ​ទេ​។ ការ​ស្លា​.​ប់​ពួក​វា​ជា​សោកនាដកម្ម​»។គេ​មិន​បានដឹង​ទេ​ថា​តើ​ពួក​វា​រត់​ចេញពី​ទ្រុង​ដោយ​របៀប​ណា​។

បច្ចុប្បន្ន សួនសត្វ​នោះ​ត្រូវ​បាន​បិទ ប៉ុន្តែ​មន្ត្រី​សួនសត្វ​និយាយ​ថា សត្វ​ដែល​រួច​នោះ​នៅ​តែ​បង្ក​ហានិភ័យ ហើយ​បុគ្គលិក​ត្រូវ​បាន​ជន្លៀស​ចេញ​ដើម្បី​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ​។

សួនសត្វ​និយាយ​នៅ​លើ​ហ្វេ​សបុ​កថា «​សត្វ​ស្វា​ជី​ម​ប៉ា​ហ្ស៊ី ត្រូវ​គេ​គិត​ថា​មិន​បង្ក​គ្រោះថ្នាក់ ប៉ុន្តែ​ពួក​វា​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ពួក​វា​ជា​សត្វ​លឿន ខ្លាំង និង​មិន​ចេះ​ខ្លាច»​។

សួនសត្វ​បញ្ជាក់​ទៀត​ថា វា​ត្រូវ​បាន​បង្ខំ​ឱ្យ​បា​.​ញ់​ស្វា​ទាំងនោះ ជា​ជាង​ធ្វើ​ឱ្យ​ពួក​វា​ស្ងប់ស្ងាត់​ដោយ​ការ​បា​.​ញ់​ថ្នាំ​សណ្តំ ដែល​អាច​បា​.​ញ់​បាន​ត្រឹម​ចំងាយ​ជិត​ប៉ុណ្ណោះ​។

ប៉ុន្តែ​ការ​សម្រេចចិត្ត​បា​.​ញ់​ស​ម្លា​.​ប់​ពួក​វ រង​ការ​រិះគន់​យ៉ាង​ខ្លាំង​។ អតីត​អ្នក​មើលថែ​សត្វ​ម្នាក់​ដែល​បាន​ធ្វើការ​ជាមួយ​សត្វ​អស់ ៣០​ឆ្នាំ​បាន​ចោទប្រកាន់​សួនសត្វ​នោះ​ថា ធ្វើការ​ដោយ​គ្មាន​វិជ្ជាជីវៈ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ