ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីៗទាំង​​នេះ ឈប់​ម៉ូតូ​ភ្លាមវាយគ្នា​ប្រាវ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ក្មេង​ស្រីៗ​ជា​សិស្សសាលា​២​ក្រុម​ សរុប​ជាង​១០​នាក់​បាន​ផ្ទុះ​ជម្លោះ​ រហូត​ដេញ​វាយ​តប់​​គ្នាបង្ក​ការ​ភ្ញាក់​​ផ្អើលយ៉ាងខ្លាំង​ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១២ មិថុនា ស្ថិត​នៅ​ចំណុច​មាត់បឹង​កន្សែង ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ក្មេង​ស្រីៗ​​​២​ក្រុម​ សរុប​ជាង​១០​នាក់​បាន​ផ្ទុះ​ជម្លោះ​ រហូត​ដេញ​វាយ​តប់​​គ្នាបង្ក​ការ​ភ្ញាក់​​ផ្អើលយ៉ាងខ្លាំង​ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១២ មិថុនា ស្ថិត​នៅ​ចំណុច​មាត់បឹង​កន្សែង ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

​ក្រុម​ក្មេង​ស្រី​សិស្សសាលា​ខាងលើ បើ​តាម​សាក្សី​មានផ្ទះ​ក្បែរ​កន្លែង​កើតហេតុ​ថា ដំបូង​ឃើញ​សិស្សសាលា​សុទ្ធតែ​ស្រី​​​ៗមាន​ចំនួន២​ក្រុម​ ​និងមាន​អាយុ​ចាប់ពី​១៥​ ទៅ​១៦​ឆ្នាំ ​។ មួយ​ក្រុម​ជិះ​ម៉ូតូ​៣-៤​គ្រឿង និង​ក្រុម​មួយទៀត មក​ពី​ទិស​ខាងត្បូង​ ទៅ​ជើង ​។ ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ ក៏​ឈប់​ម៉ូតូ​រៀង​ៗ​ខ្លួន ​បាន​ជេរ​បញ្ចោរគ្នា​យ៉ាងអស់សាច់ ។ ក្រោយមក ក៏​​ហក់​វាយ​តប់​គ្នា​ដូច​​នៅ​ក្នុង​​រឿង​ចិន​ហុងកុងដូច្នោះដែរ​ ។​ ​ក្មេង​ស្រី​២​ក្រុម​នេះ ត្រូវគេដឹងថា គឺជា​សិស្សសាលា​តែ​មិនដឹង​ថា នៅ​សាលា​ណា​នោះ​ទេ ។ ​

ករណី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​ក្រុម​ក្មេង​ស្រី​ៗ​នោះ​ថា មិន​គិត​ខំប្រឹង​រៀនសូត្រ​ទេ គិតតែ​រឿង​ដែល​សង្គម​ស្អប់ខ្ពើម ។ ជា​ពិសេស អាណិត​តែ​ឪពុក​ម្ដាយ​ទេ មិនដឹង​ខ្មាស​យ៉ាងណា​នៅ​ដែល​ដឹង​កូន​ៗ​គាត់​បែប​នេះ ។