ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុសម្នាក់អាយុត្រឹម​៨ឆ្នាំ ជិះស្គីគ្រប់ទ្វីបទាំងអស់ក្នុងពិភពលោក

1 ឆ្នាំ មុន

អាមេរិក ៖ ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់មកពីរដ្ឋ Colorado បានក្លាយជាមនុស្សវ័យក្មេងបំផុតដែល

អាមេរិក ៖ ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់មកពីរដ្ឋ Colorado បានក្លាយជាមនុស្សវ័យក្មេងបំផុតដែលបានជិះស្គីនៅលើទ្វីបទាំង ៧ ហើយគាត់អាចនឹងក្លាយជាម្ចាស់កំណត់ត្រាពិភពលោក Guinness World Record ក្នុងពេលឆាប់ៗនេះ។

កុមារា Maddock Lipp បានអមដំណើរជាមួយគ្រួសាររបស់គាត់ក្នុងការធ្វើដំណើរកម្សាន្តជិះស្គីជុំវិញពិភពលោក ហើយនៅថ្ងៃទី ១ ខែធ្នូកន្លងទៅនេះ គាត់បានទៅជិះស្គីជាមួយនឹងគ្រួសារផ្នែកខាងក្រោមនៃភ្នំ Mount Hoegh ស្ថិតក្នុងតំបន់អង់តាក់ទិក។

បងស្រីរបស់កុមារារូបនេះឈ្មោះ Keira Lipp បានបញ្ចប់គោលដៅជិះស្គីនៅលើទ្វីបទាំង ៧កាលពីខែកុម្ភៈ ឆ្នាំនេះ។

សូមបញ្ជាក់ថា ម្ចាស់កំណត់ត្រាពិភពលោក Guinness World Record សម្រាប់មនុស្សវ័យក្មេងបំផុតដែលបានជិះស្គីនៅទ្វីបទាំង ៧មានឈ្មោះថា Victoria Rae ដែលមានអាយុ ១០ឆ្នាំ និង ៧៩ឆ្នាំនៅពេលនាងបញ្ចប់ដំណើររបស់នាងក្នុងឆ្នាំ ២០០៨៕ (យោងតាមប្រភព៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ