ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាសអត់? ​ចាប់​បាន ត្រូវម្ចាស់​​សាក់​បែប​នេះ

6 ឆ្នាំ មុន

ប្រភពពី​ Oddity Central ​ឱ្យ​​ដឹង​ថា ចោរលួច​កង់​ម្នាក់ ​ត្រូវ​បាន​ម្ចាស់​កង់​ចាប់​សាក់​ថ្ងាសដាក់ពាក្យ​ថា «​ខ្ញុំ​ជា​ចោរ ​និង​ជា​អ្នក​ចាញ់​» ក្រោយ​​ពេល​​ចាប់ខ្លួន​បាន​សម្រេច​ ។ ដោយឡែក ម្ចាស់​​កង់ខាងលើដែល​​អ្នក​សាក់​រូប​​​នោះ​​ លោក Maycon Wesley Carvalho dos Reis ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ធ្វើបាប​អ្នក​ដទៃ ក្រោយ​ពេល​សាក់​ថ្ងាស​ចោរ ដែល​ធ្វើ​ឱ្យ​​ចោរ​មានការ​ខ្មាស់​អៀន​​យ៉ាង​ខ្លាំង ​។

​​ប្រភពពី​ Oddity Central ​ឱ្យ​​ដឹង​ថា ចោរលួច​កង់​ម្នាក់ ​ត្រូវ​បាន​ម្ចាស់​កង់​ចាប់​សាក់​ថ្ងាសដាក់ពាក្យ​ថា «​ខ្ញុំ​ជា​ចោរ ​និង​ជា​អ្នក​ចាញ់​» ក្រោយ​​ពេល​​ចាប់ខ្លួន​បាន​សម្រេច​ ។ ដោយឡែក ម្ចាស់​​កង់ខាងលើដែល​​អ្នក​សាក់​រូប​​​នោះ​​ លោក Maycon Wesley Carvalho dos Reis ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ធ្វើបាប​អ្នក​ដទៃ ក្រោយ​ពេល​សាក់​ថ្ងាស​ចោរ ដែល​ធ្វើ​ឱ្យ​​ចោរ​មានការ​ខ្មាស់​អៀន​​យ៉ាង​ខ្លាំង ​។

កាលពី​ថ្ងៃ​សុក្រក​ន្លងក ជនសង្ស័យ​រូប​​នោះ​​ត្រូវ​បាន​គេ​ចាប់​បាន ហើយ​បង្ខំ​ឲ្យ​សាក់​ថ្ងាស​សរសេរ​ជា​ភាសា​ព័​រ​ទុ​យ​ហ្គា​ល​ថា «sou ladrão e vacilão» ដែល​មាន​ន័យ​ថា«​ខ្ញុំ​ជា​ចោរ​ និង​ជា​អ្នក​ចាញ់​» ។ ខាង​ម្ចាស់​កង់គិត​ថា ​ការ​ធ្វើ​ដូចនេះ ​គឺជា​ការ​ព្រមាន​ដល់​ចោរ​ឱ្យ​​វា​រាងចាល កុំ​ឲ្យ​លួច​គេ​ទៀត ​។

គេ​បាន​ថត​ជា​វី​ឌី​អូ ខណៈ​ពេល​ដែល​កំពុង​សាក់​នោះ ហើយ​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចែករំលែក​ត​ៗ​គ្នា​។ក្រោយ​ពី​បានឃើញ​វី​ឌី​អូ​នោះ​ហើយ ប៉ូ​លិស​បាន​ចុះ​មក​ដល់​ផ្ទះ ហើយ​ចាប់ខ្លួន​ម្ចាស់​កង់ ដែល​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​ចោរ​ ។ ជាង​នេះ​ទៅ​ទៀត គេ​ក៏​បង្កើត​មូលនិធិ​រក​លុយ​ជួយ​ដល់​ចោរ​វ័យ​១៧​ឆ្នាំ​រូប​នោះ លុប​ស្នាម​សាក់​លើ​ថ្ងាស​ចោល​ថែម​ទៀត​ផង​ ៕