ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពីរ​ថ្ងៃ​ស្រាប់តែ​ប្រទះ​ឃើញ​ក្នុង​ព្រៃ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សព​បុរស​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ចង​.​ក​ស្លា.ប់​ខ្លួន​លើ​ដើមឈើ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ស្ថិត​ក្នុងភូមិ​បេង ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ

ខេត្តពោធិ៍សាត់ ៖ សព​បុរស​ម្នាក់​បាន​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​ខ្លួន​លើ​ដើមឈើ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​ស្ថិត​ក្នុងភូមិ​បេង ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ។ ​បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ទើប​ដឹង​ថា សព​នោះ​ឈ្មោះ វ៉ា សុភាព ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មាន​ប្រពន្ធ​ឈ្មោះ អៀវ លី​ម អាយុ​៣៧​ឆ្នាំ មានកូន​៦​នាក់ ប្រុស​ម្នាក់ រស់នៅ​ភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ។ 

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ា សុភាព នេះ​មាន​ជំងឺសរសៃប្រសាទ​ជា​យូរ​មក​ហើយ ហើយ​តែងតែ​ព្យាយាម​ចង​.​ក​ធ្វើ​អត្តឃាត​ជា​ញឹកញាប់​ប៉ុន្តែ​បាន​បងប្អូន​និង​អ្នកស្រុក​ជួយ​ទាន់ ។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមិថុនា ជន​រង​គ្រោះ​បាន​រត់​ចេញពីផ្ទះ​បាត់​មិនដឹង​ទៅ​ណា​នោះ​ទេ ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ និង​ម្ដាយ​បាន​ប្រាប់​អ្នក​ជិតខាង​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​កម្លាំង​ប្រជា​ការពារ​ក្នុងភូមិ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ជួយ​តាមរ​កប៉ុន្តែ​រក​គ្រប់​ទីកន្លែង​នៅ​តែ​មិនឃើញ​ទាល់តែ​សោះ ។ លុះ​មក​ដល់​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ប្រជាពលរដ្ឋ​ធំ​ក្លិនស្អុយ​ចេញពី​ក្នុង​ព្រៃ​ម្ដុំ​ភូមិ​តា​គី​ចាស់ ជាប់​ព្រំប្រទល់​ភូមិ​ក្រាំង​វែង​ក៏​នាំ​គ្នា​វែក​ព្រៃ​ចូល​មើល​ស្រាប់តែ​ឃើញ​សព​ជន​រង​គ្រោះ​ចង​.​ក​នឹង​ក្រមា​ពណ៌​ក្រហម​លើ​ដើម​ត្រាច​ហើម​ស្អុយ​ស្លាប់​ទៅ​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​ប្រាកដ​មែន​ដោយសារ​តែ​មាន​ជំងឺសរសៃប្រសាទ សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕