ចេញពីសាលាទិញឪឡឹកហូប បែរជាពុលសន្លប់
ខេត្តព្រះវិហារ ៖ សិស្សាសាលាបឋមសិក្សាស្រុកឆែប ប្រុសស្រីប្រមាណ៧នាក់ បានដួលសន្លប់ ខ្លះទៀតមានអក្ការៈទន់ដៃទន់ជើង បន្ទាប់ពីទៅទិញផ្លែឪឡឹកយកមកហូប ហេតុការណ៍នេះកើតឡើងកាល
ខេត្តព្រះវិហារ ៖ សិស្សាសាលាបឋមសិក្សាស្រុកឆែប ប្រុសស្រីប្រមាណ៧នាក់ បានដួលសន្លប់ ខ្លះទៀតមានអក្ការៈទន់ដៃទន់ជើង បន្ទាប់ពីទៅទិញផ្លែឪឡឹកយកមកហូប ហេតុការណ៍នេះកើតឡើងកាល
ខេត្តព្រះវិហារ ៖ សិស្សាសាលាបឋមសិក្សាស្រុកឆែប ប្រុសស្រីប្រមាណ៧នាក់ បានដួលសន្លប់ ខ្លះទៀតមានអក្ការៈទន់ដៃទន់ជើង បន្ទាប់ពីទៅទិញផ្លែឪឡឹកយកមកហូប ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឆែបកើត ឃុំឆែប ស្រុកឆែប ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ មិថុនាថា បន្ទាប់ពីមានករណីក្មេងសិស្សសាលាពុលផ្លែឪឡឹកភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់គោលដៅ និង បានយកសំបកឪឡឹកដែលក្មេងៗហូបរួចទៅពិនិត្យឃើញថា វាពិតជាមានសារជាតិថ្នាំ សម្រាប់ស្រោចផ្លែឪឡឹកនៅតាមចម្ការ ។
ដោយឡែកសមត្ថកិច្ចនៅទីនោះឲ្យដឹងថា បន្ទាប់ពីមានករណីពុលផ្លែឪឡឹកភ្លាម សមត្ថកិច្ចក៏ចុះទៅពិនិត្យដល់ទីតាំងលក់ឪឡឹកផ្ទាល់តែម្តង ដើម្បីត្រួតពិនិត្យ ប៉ុន្តែពុំរកឃើញផ្លែឪឡឹកផ្សេងទៀតមានផ្ទុកសារជាតិថ្នាំពុលនោះទេ រីឯផ្លែឪឡឹកដែលក្មេងៗទិញយកទៅហូបក្បែរសាលានោះ វាពិតជាចៃដន្យណាស់ ព្រោះផ្លែឪឡឹកមួយគោយន្តប៉ះចំផ្លែឪឡឹក១ផ្លែដែលក្មេងៗទិញមានជាតិថ្នាំ បណ្តាលឲ្យពុល តែមិនមានការពុលធ្ងន់ធ្ងរនោះទេ ។
សូមបញ្ជាក់ថា ក្រោយពីនាំយកក្មេងៗរងគ្រោះទាំង៧នាក់ទៅសង្គ្រោះទាន់ពេល រហូតមកដល់ពេលនេះក្មេងៗទាំងអស់នោះមានសភាពធូរស្បើយវិញហើយ នឹងត្រូវអាណាព្យាបាល ទទួលយកទៅផ្ទះរៀងៗខ្លួនវិញនៅថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ