ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់រថយន្ត៣ករណីខុសគ្នា ដល់រកឃើញនៅកន្លែងតែមួយ

6 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​នៅ​រាជធានី​ភ្នំពេញ​សុទ្ធតែ​ជន​រង​គ្រោះ ដែល​បាន​បាត់​រថយន្ត​ដោយ​ចោរលួច ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ខែមិថុនា​នេះ បាន​លើកគ្នា​តាម​រក​ឃើញ​នៅ​កន្លែង​ដេប៉ូ​លក់​ខ្សាច់ និង​ឈើ​មួយ​កន្លែង​ស្ថិត​នៅ​ឃុំ​សំរោង​ក្រោម នៅ​ជិត​នឹង​សាលាស្រុក​បន្ទាយមាស ខេត្តកំពត ។

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​នៅ​រាជធានី​ភ្នំពេញ​សុទ្ធតែ​ជន​រង​គ្រោះ ដែល​បាន​បាត់​រថយន្ត​ដោយ​ចោរលួច ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ខែមិថុនា​នេះ បាន​លើកគ្នា​តាម​រក​ឃើញ​នៅ​កន្លែង​ដេប៉ូ​លក់​ខ្សាច់ និង​ឈើ​មួយ​កន្លែង​ស្ថិត​នៅ​ឃុំ​សំរោង​ក្រោម នៅ​ជិត​នឹង​សាលាស្រុក​បន្ទាយមាស ខេត្តកំពត ។

ឈ្មោះ ជា វុ​ទ្ធី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ព្រែក​សំរោង ស​ង្គា​ត់​តា​ខ្នៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខ្លួន​ម៉ាក់ តាន់​ជើ ចំណុះ​២​បែន ត្រូវ​បាន​ចោរលួច​បាត់ កាលពី​យប់ ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ មក​តាម​រក​ឃើញ​កាលពី​ម្សិលមិញ នៅ​កន្លែង​លក់​ខ្សាច់​នៅ​ជិត​សាលាស្រុក​បន្ទាយមាស ដែល​ចោរលួច​យក​ទៅ​លាក់​ទុក​នៅ​ទីនោះ ៕ ម្ចាស់​រថយន្ត​បែន​មួយ​គ្រឿង​ទៀត​ឈ្មោះ រឿ​ន រេ​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទំនប់​កប់​ស្រូវ ស​ង្គា​ត់​គោ​គរ​កា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក៏​បាន​បាត់​រថយន្ត​ផង​ដែរ ដោយ​ចោរលួច​កាលពី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ តែ​ពួក​គាត់​បាន​តាម​រក​ឃើញ​នៅ​ក្នុង​ដេប៉ូ​លក់​ខ្សាច់​ដ៏​ដែល ។ លោក រឿ​ន រេ​ម និយាយ​ថា ការ​រក​ឃើញ​រថយន្ត​បែន​ចំនួន​៣​គ្រឿង នៅ​កន្លែង​តែ​មួយ​នេះ នគរបាល​ស្រុក​ហាក់ដូចជា​មិន​យកចិត្តទុកដាក់​សោះ ។ ហើយ​រថយន្ត​ទាំង​៣​គ្រឿង ដែល​ចោរលួច​បាត់​នោះ ពួក​គាត់​ជា​ជន​រង​គ្រោះ​បាន​លើកគ្នា​ដើរ​រក​ស្ទើ​តែ​គ្រប់​ខេត្ត​ក្រុង តែម​កតាម​រក​ឃើញ​នៅ​ស្រុក​បន្ទាយមាស​នេះ​តែ​ម្ដង ។ ម្ចាស់​រថយន្ត​ម្នាក់​ទៀត​ឈ្មោះ សេង លេ​លី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ទា ស​ង្គា​ត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បាត់​រថយន្ត​មួយ​គ្រឿង ដែល​ជា​រថយន្ត​ប្រភេទ​បែន​សម្រាប់​ដឹក​ដី​តែ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​លក់​ខ្សាច់​ជិត​សាលាស្រុក​បន្ទាយមាស ដែល​ចោរ​យក​មក​លាក់​ទុក​នៅ​ទី​នេះ ។ លោក សេង លេ​លី​ន និយាយ​ថា​ពួក​គាត់​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជន​ដែល​យក​រថយន្ត​មក​លាក់​ទុក និង​អ្នក​ផ្សំ​គំនិត ។

លោក ទួន អាត អធិការ​ង​នគរបាល​ស្រុក​បន្ទាយមាស​និយាយ​ថា ករណី​ចោរលួច​រថយន្ត​នេះ នគរបាល​កំពុង​ស្រាវជ្រាវ និង​ឲ្យ​ម្ចាស់​រថយន្ត​យក​ឯកសារ​មក​ពិនិត្យ​មុន​នឹង​ប្រគល់​រថយន្ត​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ ។