ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ព្រលះស្មាសវី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង​ត្រូវ​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី បុក​ត្រង់​ចំណុច​ផ្លូវកែង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង និង​ខូចខាត​ម៉ូតូ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៨២ កែង​ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ម៉ូតូ​រង​គ្រោះ​ម៉ាក ស្មាស​វី ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AU-៣២៨១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​លឿង អត់​ស្លាក​លេខ ជា​ប្រភេទ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី លេខ​រៀង​៣២០ បើកបរ​ដោយ​បុរស​ម្នាក់ និង​កម្មករ​លើក​សំរាម​ពីរ​ទៅ​៣​នាក់ ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើកបរ​តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​បម្រុង​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​២៦១ ខណៈ​ពេល​ដែល​កំពុង​តែ​បត់​ឆ្លង​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្ត​បង្ក​បើក​តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក នឹង​ម៉ូតូ​រង​គ្រោះ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ និង​អ្នកបើកបរ​អូស​ពីក្រោម​រថយន្ត​ប្រមាណ​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​បាក់​កា​បាំង​ខាងស្តាំ និង​វៀច​ខ្នងកង់​ខាង​មុខ ឬ​ឯ​អ្នកបើកបរ​រង​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត និង​កម្មករ​លើក​សំរាម​បាន​បើកទ្វារ​ចុះ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​កើតហេតុ​បាន​ជួយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក ហុង​ហាក់ ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល ។ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៌​ខណ្ឌទួលគោក ចុះ​ទៅ​ធ្វើការ​វាស់វែង នឹង​អូស​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕