ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ធ្វើ​ជា​អាជ្ញាកណ្តាលបាល់ទាត់​កម្រិត​អន្តរជាតិមិនមែន​ជា​រឿង​ងាយស្រួល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ជី សុភាព គឺជា​អាជ្ញាកណ្ដាលបាល់ទាត់​ថ្នាក់​ជាតិ និង​ជា​ជំនួយការ​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​(FIFA) និយាយ​ថា សព្វថ្ងៃ​លោក​ក៏​មាន​បំណង​ចង់​ធ្វើ​ជា​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ដែរ​ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ លោក ជី សុភាព គឺជា​អាជ្ញាកណ្ដាលបាល់ទាត់​ថ្នាក់​ជាតិ និង​ជា​ជំនួយការ​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​(FIFA) និយាយ​ថា សព្វថ្ងៃ​លោក​ក៏​មាន​បំណង​ចង់​ធ្វើ​ជា​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ដែរ​ប៉ុន្តែ​ការងារ​មួយ​នេះ​មិនមែន​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​នោះ​ទេ​ព្រោះ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ។

ដើម​ឡើយ​លោក ជី សុភាព គឺជា​កីឡាករ​អត្តពលកម្ម​៣​វិញ្ញាសា​កីឡា​មាន​ចោលដុំដែក ចោល​ស្នរ និង​ចោល​ថាស តាំងពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ​២០០៩​លោក​បាន​ចាប់​យក​អាជីព​ជា​អាជ្ញាកណ្ដាល​បាល់ទាត់​វិញ​ម្ដង ។ ដោយសារតែ​រូប​លោក​មាន​កាយសម្បទា​រឹង​មាំ និង​ចេះ​ភាសា​អង់គ្លេស​អាច​ប្រើ​ការ​បាន​ផង ទើប​លោក​មាន​លទ្ធភាព​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ដោយ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ជំនួយការ​អាជ្ញាកណ្ដាល​កម្រិត​ថ្នាល​ឡើង​ដល់​កម្រិត​ខ្ពស់​រហូត​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​និង​ពេញ​សិទ្ធិ​ជាជំនួយការ​អាជ្ញាកណ្ដាល​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោក ជី សុភាព បញ្ជាក់​ថា លោក​ក៏​មាន​បំណងឈាន​មួយ​ជំហាន​ទៀត​ដើម្បី​ឱ្យ​ក្លាយទៅជា​អាជ្ញាកណ្ដាល​បាល់ទាត់​កម្រិត​អន្តរជាតិ​មួយ​រូប​ដែរ ប៉ុន្តែ​ការ​សម្រេច​បំណង​មួយ​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ ។ លោក​ថា មុន​ក្លាយ​ខ្លួន​ជា​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ត្រូវ​មាន​កាយសម្បទា​រឹង​មាំឆ្លងកាត់​ការ​ទទួលស្គាល់​ពី​ស្ថាប័ន​កំពូល​របស់​ជាតិ​ជា​មុន​សិន បន្ទាប់​មក​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ជា​ច្រើន​លើក​ដែល​តម្រូវ​ឱ្យ​ចេះ​ភាសា​អង់គ្លេសប្រើ​ការ​បាន រហូត​ដល់​មានការ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ។
លោក​អះអាង​ថា​សូ​ម្បី​កម្រិត​ត្រឹម​ជំនួយការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ក៏​លោក​ខិតខំ​តស៊ូ​ពុះពារ​រៀនសូត្រ​ខ្លាំង​ណាស់​ទើប​ធ្វើតេស្ត​ជាប់​នៅ​ចុងឆ្នាំ​២០១៥ ។ ទោះបី​យ៉ាងណា លោកមិន​បោះបង់​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ធ្វើ​ជា​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​នោះ​ទេ តែ​លោក​ត្រូវ​ចំណាយ​ពេលវេលា​ហ្វឹកហាត់​លត់​ដំ​ច្រើន​ឆ្នាំ​ទៀត​ទើបបាន ។ លោក​ថា ទោះបី​លោក​ក្លាយជា​សមាជិក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ក្ដី​ក៏​មិន​អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ដែរ ពោល​គឺ​ត្រូវ​មាន​ចំណាត់​តាំង​ច្បាស់លាស់ ។

សូម​បញ្ជាក់​ថា លោក ជី សុភាព សព្វថ្ងៃ​មាន​អាយុ​៣២​ឆ្នាំ បម្រើ​ការ​នៅ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​មាន​តួនាទី​ជា​គ្រូបង្ហាត់​កីឡាអត្តពលកម្ម​និង​វិធីសាស្ត្រ​កីឡា​ដែល​មា​នទី​តាំងនៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។ ភរិយា​លោក​ឈ្មោះ វ៉ាង ចាន់​រ៉ា ជា​គ្រូបង្ហាត់​កីឡា​ប្រចាំ​សាលា​ជា ស៊ី​ម ចំរើនរដ្ឋ នៅ​សង្កាត់​ស្វាយប៉ាក​នេះ​ដែរ និង​មានកូន​ស្រី​២​នាក់​នៅ​តូច​ៗ​នៅឡើយ ។ លោក​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ លោក និង​ក្រុម​គ្រួសារ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​វិស័យ​កីឡា​ដូច​គ្នា ជាក់ស្ដែង​បើ​ទោះជា​អាជីព​មួយ​នេះ
មិន​បាន​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​លោក​ធូរធារ​ក្ដី​ក៏​លោក​មិន​បោះបង់​ចោល​ដែរ ៕