ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​បវរកញ្ញា​ពិភពលោក​មី​យ៉ា​ន់​ម៉ា​2017

6 ឆ្នាំ មុន

ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​មី​យ៉ា​ន់​ម៉ា​២០១៧(Miss Myanmar World 2017)​រៀបចំ​ឡើង​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន ឬ​យ៉ាង​ហ្គូ​ន កាលពី​ថ្ងៃ​ទី​១០ មិថុនា ។ ឆ្នាំ​នេះ​មាន​នារី​ស្រស់​ស្អាត​ឆ្លង​ចូល​ជុំ​ចុង​ក្រោយ​ចំនួន​២០​នាក់ ។ ចំពោះ​

ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​មី​យ៉ា​ន់​ម៉ា​២០១៧(Miss Myanmar World 2017)​រៀបចំ​ឡើង​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន ឬ​យ៉ាង​ហ្គូ​ន កាលពី​ថ្ងៃ​ទី​១០ មិថុនា ។ ឆ្នាំ​នេះ​មាន​នារី​ស្រស់​ស្អាត​ឆ្លង​ចូល​ជុំ​ចុង​ក្រោយ​ចំនួន​២០​នាក់ ។ ចំពោះ​បេ​ក្ខ​នារី​ដែល​បាន​គ្រង​មកុដ​បវរកញ្ញា និង​ប្រាក់​រង្វាន់​៧​ពាន់​ដុល្លារ គឺ​កញ្ញា​Ei Kwat Khine​អាយុ​២៤​ឆ្នាំ​ជានា​រី​ប្រកបដោយ​សមត្ថភាព​ខ្ពស់ និង​មាន​កម្ពស់​១,៧៥​ម៉ែត្រ ។

នាង​Ei Kwat Khine​ជានា​រី​ឆ្នើម​ពូកែ​រៀបរាប់​ទាក់ទិន​នឹង​ផ្នែក​ទេសចរណ៍ អាច​និយាយ​បាន​៣​ភាសា គឺ​មី​យ៉ា​ន់​ម៉ា អង់គ្លេស និង​អា​ល្លឺ​ម៉​ង់ ។ ក្រៅពី​ដណ្តើម​តំណែង​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ពិភពលោក​២០១៧​នោះ នាង​ទទួល​បាន​ពាន​បវរកញ្ញា​មិត្តភាព​ផង​ដែរ ។

ចំណែក​បេ​ក្ខ​នារី​ស្ថិត​នៅ​លំដាប់​ទី​២ និង​ទី​៣​សុទ្ធសឹងតែ​ស្រស់​ស្រាត ។ លំដាប់​ទី​២ បាន​ទៅ​លើ​នាង​Ja Seng Ing និង​លំដាប់​ទី​៣​នាង​Ei Nu Wai​ជានា​រី​ម្នាក់​បង្ហាញ​ស្នាមញញឹម​ស្រស់​ស្អាត គួរ​ឱ្យ​គយគន់ ។ ពួក​គេ​ទាំង​២​ជា​បេ​ក្ខ​នារី​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ។

នាង​Ei Kwat Khine​នឹង​បំពេញ​តួនាទី​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​បន្ត​ទៀត ពិសេស​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក​២០១៧«Miss World 2017»​រៀបចំ​ឡើង​នៅ​ក្រុង​សាន​យ៉ា ប្រទេស​ចិន នា​ខែធ្នូ ខាង​មុខ ៕