ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neyma ស៊ីដាច់​រៀមច្បង Messi និង Ronaldo ក្លាយជា​កីឡាករ​លំដាប់​ទី​1

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona កីឡាករ Neyma Jr បាន​ក្លាយទៅជា​កីឡាករ​ដែល

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona កីឡាករ Neyma  Jr បាន​ក្លាយទៅជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​លើ​ទីផ្សារ​ពិភពលោក​នា​ពេល​​បច្ចុប្បន្ន​នេះ ខណៈ​ដែល​រៀមច្បង​របស់​លោក​កីឡាករ Lionel Messi និង Cristiano Ronaldo មាន​តម្លៃ​ខ្លួន​ទាប​ជាង​កីឡាករ Neyma Jr នៅ​ពេល​នេះ ។ តារាង​តម្លៃ​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​អង្កេត​ការណ៍​បាល់ទាត់ CIES Football Observatory ។ 

នា​ពេល​បច្ចុប្បន្ន​នេះ​កីឡាករ​ប្រេ​ស៊ី​ល​អាយុ​២៥​ឆ្នាំ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​២៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ចំណែកឯ​អ្នក​លេខ​២​គឺជា Dele Alli ដែល​មាន​តម្លៃ​ខ្លួន ១៣៧ ផោន ។ តម្លៃ​ខ្លួន​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន​រួម​មាន​ដូច​ជា ការ​លេង​ទាំង​ក្នុង​ក្លឹ​ប និង​ជម្រើសជាតិ​, ការ​ធ្វើការ​ស្រាវជ្រាវ​ឈ្មោះ​ក្នុង​ទីផ្សារ​អន្តរជាតិ កិច្ចសន្យា អាយុ និង តួនាទី ។ អាយុ​របស់ Neyma នៅ​ក្មេង​ជាង Messi និង Ronaldo ដែល​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​ថ្លៃ​បែប​នេះ ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ល្បី​ជើង​ចាស់ Lionel Messi បាន​ជាប់​នៅ​លំដាប់ថ្នាក់​ទី​៤​ក្នុង​តារាង​តម្លៃ​ខ្លួន​កីឡាករ​ដែល​មាន​តម្លៃ​១៧០​លាន​ដុល្លារ ។ ចំណែកឯ Ronaldo ឈរ​នៅ​លំដាប់​ទី​១១ ដែល​មាន​តម្លៃ​១២៦​លាន​ដុល្លារ ៕