ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សុខ មុនី​រក្សា ខូច​កិត្តិយស​ព្រោះ​បុរស​ម្នាក់ «​ហ៊ែ​ក​»​ចូល​ប្រើ​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី ​សុខ មុនី​រក្សា ​ព្រួយបារម្ភ​ខ្លាំង ដ្បិត​បុរស​ម្នាក់​លួច​ហ៊ែ​ក ​(Hack)​ ចូល​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​រូបភាព​អាសអាភាស​ស្រើបស្រាល ។ ក្នុង​ស្ថានភា​ព​បែប​នេះ​កញ្ញា​មុនី​រក្សា ចេញ​វី​ដេ​អូ​ឃ្លី​ប​ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី ​សុខ មុនី​រក្សា ​ព្រួយបារម្ភ​ខ្លាំង ដ្បិត​បុរស​ម្នាក់​លួច​ហ៊ែ​ក ​(Hack)​ ចូល​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​រូបភាព​អាសអាភាស​ស្រើបស្រាល ។ ក្នុង​ស្ថានភា​ព​បែប​នេះ​កញ្ញា​មុនី​រក្សា ចេញ​វី​ដេ​អូ​ឃ្លី​ប​ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​មុនី​រក្សា​» ដ្បិត​មិនមែន​ជា​របស់​នាង​ទៀត​ទេ ។

ដោយ​មិន​ចង់​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ជា​បន្ត​ទៀត​ក្នុង​ករណី​ហ្វេ​ស​ប៊ុ​ក​ត្រូវ​គេ​លួច​យក​ទៅ​ប្រើ​ដោយ​បញ្ចេញ​រូបភាព​ស្រើបស្រាល ធ្វើ​ឲ្យ​នាង​ខូច​ឈ្មោះ​នោះ ពិធី​ការិនី​សុខ មុនី​រក្សា ដែល​ជា​តារា​សម្តែង​ផង​ដែរ បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​លើ​ហ្វេ​ស​ប៊ុ​ក​ថ្មី​ឈ្មោះ​«Tai Jik»​បញ្ជាក់​ថា «​នាង​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ​ដែល​បុរស​ម្នាក់​បាន​លួច​យក​គណនី​ហ្វេ​ស​ប៊ុ​ក​នាង​ខ្ញុំ ហើយ​តាម​ខ​ល តាម​ឆាត​មក​អុកឡុក​គេ​គ្រប់​ទីកន្លែង ។ បុរស​រូប​នោះ​ថែម​ទាំង​ឆាត​មក​រក​ខ្ញុំ ហើយ​បងប្រុស​ខ្ញុំ​ខ​ល​សួរនាំ គេ​ថា​ឲ្យ​នាង​ខ្ញុំ​ខ​ល​ទៅ​ដោះស្រាយ​។ យ៉ាងណា​នាង​ខ្ញុំ​មិន​អាច​ជួប​បាន​ទេ ព្រោះ​គ្រា​ដែល​ដឹង​ថា​បុរស​នោះ​អាច​នឹង​មាន​តម្រុយ​ចេញ​ទៅ​ប្រទេស​ថៃ ។ បុរស​នោះ​លួច​យក​គណនី​ចាស់​នាង​ខ្ញុំ​ធ្វើ​ឲ្យ​ខាតបង់​ការងារ​នាង​ខ្ញុំ​ច្រើន​ណាស់ ហើយ​ថែម​ទាំង​ពុះពារ​ចង់​ឃើញ​នាង​ខ្ញុំ​ខាងក្រៅ​ទៀត ។

នាង​ខ្ញុំ​សូម​ប្រកាស​បញ្ជាក់​ថា​ចាប់ពី​ពេល​នេះ​តទៅ​នាង​ខ្ញុំ​សុខ មុនី​រក្សា មិន​ទទួលខុសត្រូវ​ក្នុង​ការ​ប្រើ​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​«​មុនី​រក្សា​» នោះ​ទៀត​ទេ មាន​ជន​អគតិ​លួច​ប្រើ​បាត់​ហើយ ។ ជា​ពិសេស​ជន​នោះ​ថែម​ទាំង​ប្រើ​ក្នុង​សណ្ឋាន​ផ្តេសផ្តាស​អាសអាភាស​គ្មាន​ដឹង​ខ្យល់ ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខូច​កេរ្តិ៍ឈ្មោះ តម្លៃ​ជា​ស្ត្រី​ខ្មែរ​ផង​ដែរ ។

នាង​ខ្ញុំ​សូម​រំលឹក​ដល់​បងប្អូន​ទាំង​អស់រឿង​ហ្វេ​ស​ប៊ុ​ក​នេះ ប្រយ័ត្ន​គេ​លួច​ប្រើ​ដូច​នាង​ខ្ញុំ​ព្រោះ​ពេល​នេះ​ល្បី អ្នក​ណា​ៗ​ក៏​បាត់​ហ្វេ​ស​ប៊ុ​ក​ដែរ សូ​ម្បី​តែ​អ្នកសិល្បៈ​ក៏​មាន​ដែរ ចម្លែក​តែ​នាង​ខ្ញុំ​បែរជា​គេ​ប្រើ​ហួស​ស្មាន​បែប​នេះ ពិតជា​មិន​ដែល​ជួប​ទេ ។

យ៉ាងណាមិញ​នាង​ខ្ញុំ​រំពឹង​ថា ក្រោយ​ពេល​បញ្ចេញ​សារ​វី​ដេ​អូ​ឃ្លី​ប​ទៅ បងប្អូន​យើង​ពិតជា​បាន​ជ្រាប​ជា​បន្ត​ទៀត និង​មិន​យល់​ច្រឡំ​មក​លើ​នាង​ខ្ញុំ​គ្រា​មាន​គេ​សួរនាំ​ច្រើន​តែ​ម្តង​» ៕