ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​រៀប​ការ​ជា​ស្ថានីយ ក្រោយ​លង់​ស្នេហ៍​៣៦​ឆ្នាំ

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មក​ពី​កាលី​ហ្វ​ញ៉ា​បាន​រៀប​ការ​ជា​ស្ថានីយ​រថភ្លើង បន្ទាប់​ពី​បាន​ស្រលាញ់​គ្នា​អស់​៣៦​ឆ្នាំ​។

អ្នកស្រី Carol Santa Fe អាយុ​៤៥​ឆ្នាំ បាន​ប្រាប់​ថា

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មក​ពី​កាលី​ហ្វ​ញ៉ា​បាន​រៀប​ការ​ជា​ស្ថានីយ​រថភ្លើង បន្ទាប់​ពី​បាន​ស្រលាញ់​គ្នា​អស់​៣៦​ឆ្នាំ​។

អ្នកស្រី Carol Santa Fe អាយុ​៤៥​ឆ្នាំ បាន​ប្រាប់​ថា អ្នកស្រី​បាន​ស្រឡាញ់​គ្នា​ជាមួយនឹង​ស្ថានីយ​រថភ្លើង Santa Fe តាំងពី​អាយុ​៩​ឆ្នាំ​។ គាត់​បាន​ជិះឡាន​ក្រុង​រយៈពេល​៤៥​នាទី​ទៅ​កាន់​ស្ថានីយ​រថភ្លើង​រាល់ថ្ងៃ ដើម្បី​ចំណាយពេល​ស្និត​ស្នាល​ជាមួយនឹង​អគារ​ស្ថានីយ​ដែល​ជា​ប្តី​របស់​គាត់​។

ទោះបីជា​ការ​រៀប​ការ​របស់​អ្នក​ទាំង​ពីរ (​មួយ​ជា​អគារ​) មិន​ស្របច្បាប់​ក៏​ដោយ ក៏​អ្នកស្រី​បាន​រៀប​ការ​រួច​ទៅ​ហើយ​ដែរ​។

ចំពោះ​ការ​រួម​ភេទ​វិញ គឺ​អ្នកស្រី​ប្រើប្រាស់​អារម្មណ៍​ដើម្បី​ទៅ​រួម​ភេទ​ជាមួយនឹង​អគារ​ស្ថានីយ​។ គ្រាន់តែ​អ្នកស្រី​ប្រើប្រាស់​អារម្មណ៍​ប៉ុណ្ណឹង អ្នកស្រី​ដឹង​ថា មាន​អារម្មណ៍​ឡើង​ស្ថានសួគ៌​បាត់​ទៅ​ហើយ​។ អ្នកស្រី​ទើប​ដឹង​ខ្លួនឯង​ថា មាន​បញ្ហា​ផ្លូវចិត្ត​ម្យ៉ាង​ហៅ​ថា «Objectum Sexual» ឬ «​ចំណង់​ក្នុង​ការ​រួម​ភេទ​ជាមួយនឹង​វត្ថុ​គ្មាន​ជីវិត​»​។

គួរ​បញ្ជាក់​ថា មុន​នឹង​អ្នកស្រី​មក​លង់​ស្នេហ៍​ជាមួយនឹង​អគារ​ស្ថានីយ​រថភ្លើង អ្នកស្រី​ធ្លាប់​ស្រឡាញ់​គ្នា​ជាមួយនឹង​បុរស​ម្នាក់​ឈ្មោះ Tom ដែល​ពួក​គេ​បាន​នៅ​ជាមួយ​គ្នា​រយៈពេល​១៨​ខែ​។