ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗខោអាវក្រាស់ៗបងប្អូន តំបន់ខ្លះនៅកម្ពុជានឹងចុះត្រជាក់ដល់១៥អង្សាសេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ​នេះ​ថា ស្ថានភាព​អាកាសធាតុ​ជា​បន្ត​នៅ​តែ​សង្កេត​ឃើញ​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​បាន​ធ្លាក់​យ៉ាង​គំ​ហុ​គម​ក​ក្រោម​ជាមួយនឹង​ខ្យល់មូសុង​បក់​ក្នុង​ល្បឿនខ្លាំង​។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖ ចាប់ពី​ថ្ងៃ​ទី​១៨-២០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ​នេះ​ថា ស្ថានភាព​អាកាសធាតុ​ជា​បន្ត​នៅ​តែ​សង្កេត​ឃើញ​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​បាន​ធ្លាក់​យ៉ាង​គំ​ហុ​គម​ក​ក្រោម​ជាមួយនឹង​ខ្យល់មូសុង​បក់​ក្នុង​ល្បឿនខ្លាំង​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖ ចាប់ពី​ថ្ងៃ​ទី​១៨-២០ ខែធ្នូ ធាតុអាកាស​អាច​ចុះ​ត្រជាក់​ខ្លាំង ជា​ពិសេស​នៅ​បណ្តា​ខេត្ត​នៅ​តំបន់​ភ្នំ និង​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​។

ដោយឡែក​ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់​ពី​១៥-១៦°C ។ ឯ​ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និង​ខេត្តស្ទឹងត្រែង សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​ក្នុង​រង្វង់​ពី​១៧-១៨°C ។ចំពោះ​រាជធានី និង​បណ្តា​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បបរមា​ស្ថិត​ក្នុង​រង្វង់ ២០°C ។

នៅ​ក្នុងអំឡុងពេល​នោះ​ដែរ សង្កេត​ឃើញ​សីតុណ្ហភាព​អតិបរមា​នៅ​វេលា​ថ្ងៃ​មាន​ពី ២៦-២៩១C ។ បន្ទាប់​ពី​ថ្ងៃ​ទី​២១ ខែធ្នូ សីតុណ្ហភាព​អាច​កើនឡើង​ពី​២-៣°C វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ