ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីមិនចេះថ្លៃ​សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារទាស់សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី បាន​ត្រូវ​ជន​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា​យក​កាំបិត​កា.ប់​បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា នៅ​ទល់មុខ​ឃ្លាំង​ស៊ីម៉ង់ត៍​នាគ​ខៀវ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារទាស់សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី បាន​ត្រូវ​ជន​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា​យក​កាំបិត​កាប់​បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមិថុនា នៅ​ទល់មុខ​ឃ្លាំង​ស៊ីម៉ង់ត៍​នាគ​ខៀវ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។

ជន​រង​គ្រោះ​ឈ្មោះ សៀ​ប កុសល អាយុ​៣៨​ឆ្នាំ ជា​កម្មករ​លី​ស៊ីម៉ង់ត៍ ស្នាក់​នៅ​ឃ្លាំង​ស៊ីម៉ង់ត៍​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ឯ​ជន​ដៃដល់​ឈ្មោះ ផ​ន ភេទ​ប្រុស ជា​កម្មករ​ធ្វើការ​ក្នុង​ឃ្លាំង​ជាមួយ​គ្នា ។ ជន​រង​គ្រោះ​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ផឹក​ស៊ី​ជាមួយ​មិត្តភក្ដិ​មាន​គ្នា​៤​ទៅ​៥​នាក់ ។ លុះ​ផឹក​អស់​ស្រា​បៀរ​១​កំប៉ុង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​ចូល​ទៅ​ក្នុង​ឃ្លាំង ហើយ​គាត់​ក៏​បាន​ទៅ​ជួយ​ធ្វើ​សញ្ញា​ឲ្យ​រថយន្ត ថយ ។ ខណៈ​រូប​គាត់​កំពុង​លើកដៃ​ធ្វើ​សញ្ញា ស្រាប់តែ​ឈ្មោះ ផ​ន ដែល​ជា​កម្មករ​ធ្វើការ​ក្នុង​ឃ្លាំង​នោះ មិនដឹង​ថា​ចេញពី​ណា​មក​ទេ បាន​យក​កាប់​បិត​មក​កាប់​រូប​គាត់​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​រយះ​កំភួនជើង​ឆ្វេង និង​រយះ​ខ្នង​ចំហៀង​ខាងឆ្វេង​ហូរ​ឈាម​ជោក​ពេញ​ខ្លួន ។

ភ្លាម​ៗ គាត់​បានរ​ត់ទៅ​ឲ្យ​គេ​ជួយ​នៅ​ម្ដុំ​ផ្សារ សែន​មេត្រី​ជិត​បុរី​ជ័យ​ជំនះ ហើយ​អ្នក​ភូមិ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក​គាត់​យក​ទៅ​គ្លីនិក​ឯកជន​សួគា៌ ។ ដោយឡែក​ជន​ដៃដល់ បន្ទាប់​ពី​បង្ក​ហិង្សា​រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល  ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ទៅ​ដល់​មន្ទីរពេទ្យ​សាកសួរ​ជន​រង​គ្រោះ ដែល​បន្ទាប់​ពី​ព្យាបាល​រួច​ឲ្យ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ៕