ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហមកម្ពុជា ផ្តល់មួយ​លាន​ដុល្លារ​អា​មេ​រិ​ក ដល់មន្ទីរពេទ្យគន្ធ​បុប្ផា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ នេះ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន បាន​ផ្តល់​ថវិកា $១.000.000 (​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក​) ជា​លើក​ទី​៦ ជូន​មូលនិធិ​គន្ធ​បុប្ផា ។

រាជធានី​ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ នេះ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន បាន​ផ្តល់​ថវិកា $១.000.000 (​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក​) ជា​លើក​ទី​៦ ជូន​មូលនិធិ​គន្ធ​បុប្ផា ។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្រោម​វត្តមាន​របស់​លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា ។ ក្នុង​ឱកាស លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​សោមនស្ស​រីករាយ និង​ការ​កោតសរសើរ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ជូន​ចំពោះ​គណៈប្រតិភូ ជា​ពិសេស ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ព្យាបាល​ជំងឺ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ និង​កុមារ​កម្ពុជា​រាប់​ពាន់​រាប់​ម៉ឺន​នាក់ ឱ្យ​រួច​ផុត​ពី​សេចក្តីស្លាប់ និង​ពិការ​ភាព ។ ជាមួយ​គ្នា​នោះ លោក​ជំទាវ ក៏​បាន​ពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ផ្តាំ​សួរសុខទុក្ខ​ចំពោះ​លោក បេ​អាត រិច​នឺ ដែល​បាន​កំពុង​សម្រាក ក្រោយ​ការ​ព្យាបាល​ជំងឺ និង​បួងសួង​ឲ្យ​លោក​ឆាប់​បានជា​សះស្បើយ​ផ្តល់​ជា​កម្លាំងចិត្ត ដល់​ការ​បន្ត​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​កុមារ​កម្ពុជា ។ ជា​កិច្ច​ឆ្លើយ​តប លោក​វេជ្ជ​. ដេ​នី​ស ឡូ​រ៉​ង់ (Denis LAURENT) ប្រធាន​ប្រតិបត្តិ​មូលនិធិ​គន្ធ​បុប្ផា និង​លោក​ជំទាវ​វេជ្ជ​. យក់ សម្បត្តិ អគ្គ​នាយិកា​រដ្ឋបាល និង​ហិរញ្ញវត្ថុ ទីប្រឹក្សា​ក្រសួងសុខាភិបាល ព្រមទាំង​គណៈប្រតិភូ បាន​ថ្លែង​អំណ​អរគុណ​ដល់​សណ្តាន​ចិត្ត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ថវិកា ១​លាន​ដុល្លារ បាន ៦​ឆ្នាំ ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ ២០១២​រៀង​មក ។ លោក​បញ្ជាក់​ថា ការ​ផ្តល់​មូលនិធិ​ថវិកា​ដ៏​ច្រើន​នេះ​ក៏​ជា​ការ លើកទឹកចិត្ត​ដល់​បុគ្គលិក​ទាំងអស់​បន្ត​នូវ​ការ​បំពេញភារកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​គាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ចំពោះ​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ទំនុកចិត្ត​ក្នុង​ការ​នាំ​កូន​ៗ​របស់​ខ្លួន​មក​ព្យាបាល ។

គួ​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ កាកបាទក្រហមកម្ពុជា​ក្នុង​នាម​ជា​ស្ថាបន​មនុស្សធម៌​ធំ​ជាងគេ នៅ​កម្ពុជា​មិន​ដែល​ខកខាន​ឡើយ​ម្តងណា​ឡើយ ក្នុង​ការ​ផ្តល់​វិភាគទាន​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ សព្វ​ថ្ងៃនេះ មន្ទីរពេទ្យ​គន្ធ​បុប្ផា​មាន​ចំនួន​២​កន្លែង​គឺ​នៅ​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ហើយ​ការ​ចំណាយ​ក្នុង​មួយ​ថ្ងៃ​មន្ទីរពេទ្យ​មួយ​នេះ​បាន​ប្រើ​ថវិកា​អស់​ចំនួន​ប្រមាណ ១២ ម៉ឺន​ដុល្លារ និង​មួយ​ឆ្នាំ​ជាង​៤០​លាន​ដុល្លារ ៕