ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអើយលោក… ប្រចណ្ឌអីក៏ប្រចណ្ឌបែប​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​៥​ខែ ខណៈ​ប្តី​នាំ​មក​អង្គុយ​លេង​ស្រូប​យក​ខ្យល់អាកាស​នៅ​មាត់ទន្លេ ស្រាប់តែ​មាន​បុរស​ម្នាក់​ទូរស័ព្ទ​ចូល​មក​ប្រពន្ធ ហើយ​ត្រូវ​ប្តី​លើក​ហើយ​សួរ​ថា ត្រូវជា​អ្វី? ។ ស្រាប់តែ​បុរស​នោះ​ឆ្លើយ​ថា​ត្រូវ «​ជា​ប្តី​» ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង យក​កូនសោ​ម៉ូតូ​ចាក់​ក្បាល​ប្រពន្ធ និង​វាយ​រហូត​បែកក្បាល​។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ មិថុនា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ត្រង់​ចំណុច​មាត់ទន្លេ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ​។

បើ​តាម​សម្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​សេក លាវ អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​បន្លែ​នៅ​ផ្សារ​កណ្តាល ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។ រីឯ​ប្តី​ដល់​ដល់ មិន​ស្គាល់ឈ្មោះ​ទេ ។ ប្រពន្ធ​រង​គ្រោះ​រៀបរាប់​ថា ជា​រៀងរាល់ថ្ងៃ ប្តី​គាត់​តែងតែ​រករឿង ហើយ​វាយ​គាត់​រហូត ។ លុះ​នៅ​ថ្ងៃ​កើតហេតុ គាត់​និង​ប្តី​ជិះ​ម៉ូតូ​ទៅ​អង្គុយ​លេង​នៅ​មាត់ទន្លេ បាន​មួយសន្ទុះ ក្រោយមក មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ​ចូល​មក​ទូរស័ព្ទ​គាត់ ហើយ​ប្តី​គាត់​ជា​អ្នក​លើក​ទូរស័ព្ទ ឮ​សម្លេង​មនុស្ស​ប្រុស​និយាយ ប្តី​សួរ​ថា ត្រូវ​អី​ជាមួយ​ប្រពន្ធ​គាត់ ស្រាប់តែ​បុរស​ដែល​ទូរស័ព្ទ​មក​ប្រាប់​ថា «​ត្រូវជា​ប្តី​»​។

ភ្លាម​ៗ​នោះ បុរស​ជា​ប្តី​បាន​បិទ​ទូរស័ព្ទ ហើយ​សួរ​ប្រពន្ធ​ថា មាន​សហាយ​ផង ។ ហើយ​គាត់​ប្រាប់​ថា អត់​មាន​ទេ ព្រោះ​កាលពី​ល្ងាច គាត់​បាន​យក​ទូរស័ព្ទ​ទៅ​ធ្វើ ហើយ​ជាង​ជួសជុល​ទូរស័ព្ទ​តេ​ចូល​លេខ​គាត់​សាកមើល​ពី​ថ្ងៃ​ហើយ គាត់​ច្រឡំ​លេខ តែ​ប្តី​មិន​ជឿ​ហើយ​ទប់​កំហឹង​មិន​បាន ក៏​យក​សោ​ម៉ូតូ​ចាក់​ក្បាល​និង​វ៉ៃ​បណ្តាល​ឱ្យ​បែកក្បាល​ស្រែកយំ​ផ្អើល​ពេញ​លើ​សួន​មាត់ទន្លេ​តែ​ម្តង​។