ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដី​បារម្ភ​របស់​ប្រជា​កសិករ ដែល​សត្វ​ខ្មុល និង​ខ្យង​កំពុង​តែ​បំផ្លាញ​ស្រូវ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ភាព​ចម្លែក​មួយ​បាន​លេច​ចេញ ដោយ​មាន​ពពួកសត្វ​ក្នុង​នោះ​ដូច​ជា ខ្មុល ខ្យង បានកាត់​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ឃុំ​ស្រឡប់ និង​ឃុំ​អ​ញ្ចើ​ម

ខេត្ត​ត្បូងឃ្មុំ ៖ ភាព​ចម្លែក​មួយ​បាន​លេច​ចេញ ដោយ​មាន​ពពួកសត្វ​ក្នុង​នោះ​ដូច​ជា ខ្មុល ខ្យង បានកាត់​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ឃុំ​ស្រឡប់ និង​ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ គួប​ផ្សំ​នឹង​ទឹក​ភ្លៀ
ង​ធំ​ខុស​ពី​ធម្មតា​ដែល​ធ្វើ​ឲ្យ​ស្រូវ​បាន​ខូចខាត​ជា​ច្រើន​កន្លែង​។ ជាមួយ​នោះ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ក​សិកម្ម និង​រុក្ខា​ប្រមាញ់​ខេត្ត បាន​ចុះ​ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​មាន​វិធីសាស្ត្រ ដើម្បី​កំចាត់​ខ្យង​ទាំងនោះ​ហើយ​។
ស្ត្រី​ខ្មែរឥស្លាម​ឈ្មោះ សាន់  ចះ អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៧​នេះ​ថា គាត់​មាន​ផ្ទៃដី​ស្រែ​សរុប​ជិត​៣​ហិត​កា នៅ​សងខាង​ផ្លូវជាតិ​លេខ​៧ រាល់ថ្ងៃ​ដាំ​ស្រូវ​សម្រាប់​ទុក​ទទួល​បាន​មិន​ដែល​អាក់ខាន​នោះ​ទេ ទើបតែ​មក​ដល់​ឆ្នាំ​២០១៦​កន្លង​ទៅ​ភ្លៀង​ធំ​ជា​ច្រើនមេ​បាន​ធ្វើ​ឲ្យ​ទឹក​លិច​ស្រែ​ជា​ច្រើន​ថ្ងៃ​មិនសូវ​បាន​ផល​ប៉ុន្មាន​ឡើយ​។

លុះ​មក​ដល់​ឆ្នាំ​២០១៧​នេះ ស្រូវ​ត្រូវបាន​ទឹកភ្លៀង​លិច​ថែម​ទៀត បែរជា​កើត​មាន​ខ្យង​ចម្លែក​បាន​ពង​តាម​ដើម​ស្រូវ គាត់​ដើរ​បេះ​បោះចោលការ​រើស​នោះ​មិន​ឈ្នះ​ទាល់តែ​សោះ ព្រោះ​ខ្យង​ជា​ច្រើន​បាន​វារ​ចេញពី​ស្រែ​របស់​អ្នក​ក្បែរ​នោះ​ចូល​មកស្រែ​របស់​គាត់​កាន់តែ​ច្រើន​ឡើង​ៗ មិនដឹង​ថា​មាន​វិធានការ​បែប​ណា​ទេ  ព្រោះ​បាន​កាត់​បំផ្លាញ​ដើម​ស្រ​វ​អស់​ជា​ច្រើន គាត់​ទើបតែ​ប្រទះ​បែប​នេះ​ទេ​។ រីឯ​ស្ត្រី​ខ្មែរឥស្លាម​ឈ្មោះ សេន រ៉​កី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ដងកាំបិត ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​ដីស្រែ​គាត់​១​ហិ​កតា លុះ​ពេល​ដែល​ច្រូតកាត់​បាន​តែ​៧​បាវ​ទេ ហូប​មិន​គ្រប់គ្រាន់​ឡើយ​ព្រោះតែទឹក​ឡើង​មក​លិច​ពេក ហើយ​ថែម​ទាំង​សម្បូរ​ហ្វូង​កណ្តូប​មក​កាត់​ស្រូវ​ទៀត​ផង​។

មក​ដល់​ឆ្នាំ​២០១៧ គាត់​ដាំ​ស្រូវ​ប្រភេទ​អ៊ី​អែ​៥៦ និង​រាំង​ជ័យ តែ​ទឹកភ្លៀង​មក​លិច​ស្រូវ​មិន​ទាន់​អី​នោះ​ទេ ទើបតែ​មាន​ប្រភេទ​ខ្យង​ចម្លែក​មក​ពង និង​ញាស់​កូន​ពេញ​ស្រែ​រើស​មិន​ឈ្នះ​ទាល់តែ​សោះ មិនដឹង​ថា​តើ​មាន​ស្រូវ​ច្រូតកាត់ឬ​យ៉ាងណា​ឡើយ ចាប់តាំងពី​តូច​មក​ដល់​វ័យ​ប៉ុណ្ណេះ​មិន​ដែល​ឃើញ​សោះ​ខ្យង​នេះ ដោយសារ​ហូបមិន​គ្រប់គ្រាន់​កូន​ៗ​មួយ​ចំនួន​បាន​ចេញ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ និង​កន្លែង​ផ្សេង​ៗ​ទៀត​ដើម្បី​យក
ប្រាក់​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​។ស្ត្រី​ឈ្មោះ រិ​ន ចាន់​រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ម​ជ្ឈឹ​ម​ភាគ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ប្រាប់​ថា ដំណាំ​ស្រូវ​របស់គាត់​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ នៅ​ឆ្នាំ​២០១៧​នេះ បែរជា​កើត​មាន​ប្រភេទ​សត្វ​ខ្មុល បាន​ស៊ី​ឫសស្រូវ​បណ្តាល​ឲ្យ​ដួល​រាយ​ជា​ច្រើន ត្រង់​កន្លែង​ដែល​មិន​មានទឹក​លិច​ស្រូវ ហើយ​សត្វ​កណ្តុរ​ក៏​សម្បូរ​ទៀតបែរជា​លេច​ខ្យង​ចម្លែក​មិន​ដែល​ស្គាល់​ខ្លះ​ថា​ខ្យង​យួន មក​កាន់​ស៊ី​បំផ្លាញ​ស្រូវ​ជ្រុះ​រាយ​តែ​ម្តង​។

ទឹក​ភ្លៀង​ក៏​បាន​ឡើង​មក​លិច​ស្រូវ​បណ្តាល​ឲ្យ​រលួយ​អស់​១​ផ្នែក​ទៀត​។ ប្រជា​កសិករ​ទាំង​២​ឃុំ​ខាងលើ បាន​សំណូមពរ​ដល់​ស្ថាប័ន​មន្ទីរ​កសិកម្ម​ខេត្ត មេត្តា​រក​វិធានការ​ដើម្បី​ចុះ​កម្ចាត់​សត្វ​ខ្មុល និង​ខ្យង​ចង្រៃ​ចេញពី​ក្នុង​ស្រែ​របស់​ពួក​គាត់​ផង បើ​ពុំនោះ​ទេ​ក្នុង​រដូវ​ច្រូតកាត់​ខាង​មុខ​ប្រាកដជា​នឹង​ត្រូវ​ខ្វះខាត​ហូប​មិន​គ្រប់គ្រាន់ ត្រូវ​តែ​ទិញ​អង្ករ​ពី​ផ្សារ​មក​ហូប​បន្ថែម​ទៀត ទើប​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​។ កសិករ​ជា​ច្រើន​នាក់​មាន​ច​ម្ង​ល់​ថា តើ​ប្រភេទ​ខ្យង និង​សត្វ​ខ្មុល​មាន​ប្រភព​ចេញ​មកពីណា ព្រោះ​ច្រើន​ឆ្នាំ​ហើយ​មិន​ដែល​មាន​នោះ​ទេ គឺ​គ្រាន់តែ​មាន​ក្តាម​កាត់​ស្រូវ​រង​ការ​ខូចខាត​តិចតួច​ណាស់​។ លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​រូប​លោក បាន​ចុះ​មក​កាន់​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក នា​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៧ ដើម្បី​តាមដាន​មើល​ពី​ហ្វូង​ខ្យង​នៅ​តាម​វាលស្រែ​របស់​ប្រជា​កសិករ ចំណែក​ក​អនុប្រធាន​មន្ទីរ​ម្នាក់​រួម​នឹង​សហការី​បាន​ចុះ​មក​កាន់​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​។ ដោយ​បាន​ចេញ​សេចក្តីណែនាំមួយ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ដល់​កសិករ ព្រោះ​មាន​បច្ចេកទេស​កម្ចាត់​ខ្យង​ដោយ​មិន​បាន​ប្រើប្រាស់​ថ្នាំ​បាញ់​នោះ​ទេ ព្រោះ​បាន​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ពេក សម្រាប់​សត្វ​ខ្មុល​វិញ​គឺ​បាន​ស្ទើរតែ​ផុត​អស់ហើយ​កត្តា​ចំបង​បំផុត​ត្រូវ​កម្ចាត់​ខ្យង​តែ​ម្តង​៕