ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគ្រូបង្វឹក​បិសាច​ក្រហម​ស្នាក់​នៅ​សណ្ឋាគារ​1​យប់តម្លៃ​ប៉ុន្មាន?

6 ឆ្នាំ មុន

លោក Jose Mourinho គ្រូបង្វឹកក្លិប​បិសាច​ក្រហម Manchester United បាន​សម្រេចចិត្ត​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ​៥ «Lowry Hotel» រយៈពេល​១​ឆ្នាំ​ទៀត ។

កាលពី​ឆ្នាំ​មុន លោក​បាន​ចំណាយពេល​ស្នាក់​នៅ​ក្នុង​

លោក Jose Mourinho គ្រូបង្វឹកក្លិប​បិសាច​ក្រហម Manchester United បាន​សម្រេចចិត្ត​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ​៥ «Lowry Hotel» រយៈពេល​១​ឆ្នាំ​ទៀត ។

កាលពី​ឆ្នាំ​មុន លោក​បាន​ចំណាយពេល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដែល​មានឈ្មោះ​ល្បី​ក្នុង​ទីក្រុង Manchester ។ បន្ទប់​សណ្ឋាគារ​ដែល​លោក Mourinho​ស្នាក់​នៅ​ពេល​នេះ​មាន​តម្លៃ​៨១៦​ផោន​(១.០៤០​ដុល្លារ​) ក្នុង​១​យប់ ។

ភាពល្អ​ប្រណីត​របស់​សណ្ឋាគារ Lowry Hotel ធ្វើ​ឱ្យ​លោក Mourinho ទទួល​បាន​នូវ​ភាព​កក់ក្តៅ​និង​មាន​ផាសុកភាព​ជាមួយ​បន្ទប់​ទំហំ ៩០​ម៉ែត្រការ៉េ​ក្នុង​នោះ​មាន​ទូរទស្សន៍ តុ​ធ្វើការ សា​ឡុ​ង ទូ​សម្លៀក​បំពាក់ បន្ទប់ទឹក ផ្ទះបាយ ដែល​ត្រូវ​បាន​តុបតែង​យ៉ាង​ល្អ​ឥត​ខ្ចោះ  ។

បើសិនជា​លោក​មិន​ចង់​ចម្អិនម្ហូប​លោក​អាច​កុម្ម៉ង់​អាហារ​បាន​ក្នុង​២៤​ម៉ោង ៕