ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុស្សាវរីយ៍​នៃ​ការ​គាំទ្រទាំង​ម្តាយ និង​កូន ចំពោះ​អ្នក​នាង​អម្ពរ ទេវី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មានការ​ចាប់អារម្មណ៍ បន្ទាប់​ពី​នារី​ម្នាក់​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្តាយ​របស់​នាង​ជាមួយ​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​អម្ពរ ទេវី ដែល​ជា​អនុស្សាវរីយ៍​រយៈពេល

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មានការ​ចាប់អារម្មណ៍ បន្ទាប់​ពី​នារី​ម្នាក់​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្តាយ​របស់​នាង​ជាមួយ​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​អម្ពរ ទេវី ដែល​ជា​អនុស្សាវរីយ៍​រយៈពេល​២២​ឆ្នាំ​មក​ហើយ ។

នារី​ម្នាក់​នោះ​ចាត់​ទុក​រូបថត​ដែល​ខ្លួន​បង្ហោះ​គឺ​ការ​រំលឹក​ការ​គាំទ្រ និង​ការ​ស្រឡាញ់​ទាំង​នាង និង​ម្តាយ​ទៅ​លើ​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​អម្ពរ ទេវី ។

នារី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​ឈ្មោះ​« Mary Kheng» បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​សារ​ដែល​បញ្ជាក់​ពី​អនុស្សាវរីយ៍ និង​ការ​គាំទ្រ​របស់​ម្តាយ​នាង ក្នុង​ពេល​អ្នក​នាង​អម្ពរ ទេវី ទៅ​សម្តែង​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក ។

បើ​តាម​សំ​ណេ​រ​ដែល​អ្នក​នាង​«Mary Kheng» សរសេរ​ថា «​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាញ​រូបភាព​មួយ​សន្លឹក​នេះ គឺ​ដោយសារ​តែ​ក្តី​ស្រឡាញ់​និង​ការ​គាំទ្រ​ដែល​ម្តាយ​របស់ខ្ញុំ និង​ខ្ញុំ​មាន​សម្រាប់​កំពូល​តារា​សម្តែង​របស់​កម្ពុជា គឺ​អ្នក​នាង​អម្ពរ ទេវី ។

រូបថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ថត​ឡើង​កាលពី​អំឡុង​ឆ្នាំ​១៩៩៤ នៅ​ពេល​ដែល​ម្តាយ​របស់ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ទស្សនាការ​សម្តែង​របស់​គាត់​ជា​លើក​ដំបូង​នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហ​រដ្ឋ​អាមេរិក ។ អរគុណ​យ៉ាង​ខ្លាំង​សម្រាប់​ការ​ថែរក្សា​ទុក​នូវ​រូបថត​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត​នេះ ។

រូបថត​នេះ​គឺ​ថត​ក្នុង​ពេល​ដែល​តារា​សម្តែង​អ្នក​នាង​អម្ពរ ទេវី វ័យក្មេង​នៅឡើយ ចាប់តាំងពី​អ្នក​នាង​បាន​ក្លាយជា​តារា​សម្តែង​ក្នុង​ប្រទេស​កម្ពុជា ។ គ្រួសារ​របស់ខ្ញុំ​តែងតែ​ស្រា​ឡាញ់ និង​ចូល​ចិត្តការ​សម្តែង​របស់​អ្នក​នាង​អម្ពរ ទេវី រហូត​មក​ដល់​បច្ចុប្បន្ន ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ដែល​ពួក​យើង​បាន​ក្លាយជា​មិត្តភក្តិ​នឹង​គ្នា ។

រូបភាព​មួយ​សន្លឹក​នេះ ខ្ញុំ​គ្រាន់តែ​ចង់​ចែករំលែក​នូវ​អនុស្សាវរីយ៍​ដ៏ ល្អ​ៗ ជាមួយ​កំពូល​តារា​សម្តែង​អ្នក​នាង​អម្ពរ ទេវី ជាមួយនឹង​ម្តាយ​ជាទី​ស្រា​ឡាញ់​របស់ខ្ញុំ ទៅ​កាន់​ពិភពលោក​» ។

អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​អ្នក​នាង​អម្ពរ ទេវី បាត់​មុខ​ពី​ការ​សម្តែង​អស់​រយៈពេល​ជាង​១​ទស​វត្ស​មក​ហើយ ក្រោយ​ពី​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​សហរដ្ឋ​អាម​រិ​ក និង​បាន​សាង​អនាគត​ថ្មី​លើ​ទឹកដី​មហាអំណាច​មួយ​នេះ​រហូត​ដល់​បច្ចុប្បន្ន ។

តារា​សម្តែង​អុ្ន​ក​នាង​អម្ពរ ទេវី បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាំ​មិន​ភ្លេច ព្រោះតែ​នាង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​សម្តែង​ភាពយន្ត​កាលពី​អំឡុង​ទស​វត្ស​ឆ្នាំ​៩០ ដែល​កេរ្តិ៍ឈ្មោះ​របស់​អ្នក​នាង​ល្បី​រន្ទឺ​ជាមួយនឹង​ការ​ចាប់​ដៃគូ​សម្តែង​ដ៏​សក្តិ​សមជា​មួយ​តួឯក​ប្រុស​លោក​ទេព រិ​ន​ដា​រ៉ូ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​អម្ពរ ទេវី បាន​ចូលរួម​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» តប​តាម​ការ​អញ្ជើញ និង​ចង់បាន​ពី​អ្នកដឹង​នាំ​រឿង​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​គ្នា ៕