ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាងក្រៅ​ពិបាក​ពេក ចូល​ទូរ ATM ម្តង មានអី​ទ្រម​ខ្លួន

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​កាន់​ដែកគាស់​ទៅ​ចូល​ទូរ អេ​ធី​អឹ​ម ហើយ​ត្រូវ​ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើលនៅ​ចំណុច​ធនាគារ​

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​កាន់​ដែកគាស់​ទៅ​ចូល​ទូរ អេ​ធី​អឹ​ម  ហើយ​ត្រូវ​ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៥៧​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ធនាគារ​អេ​ស៊ី​លី​ដា ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល​។

ជនសង្ស័យ​ឈ្មោះ សេង គឹ​ម​សួរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល និង​ជន​រង​គ្រោះ​ឈ្មោះ សរ សុភា​ជ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​នាយក​សាខា​ធនាគារ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ ចំណែក​ទូរ ATM  មាន​ស្នាម​កូដ​អេ​ក្រង់ រួម​ទាំង​វត្ថុ​តាង​ដកហូត​បាន គឺ​ដែកគាស់​ប្រវែង​០.៦៥​ម៉ែត្រ​ចំនួន​១ និង​ម៉ូតូ​ម៉ា​កនិច ស៊េរី​២០១៤ ពណ៌​ស ០១​គ្រឿង ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​កាន់​ដែកគាស់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​ខ្លួន ពេល​មក​ដល់​ចំណុច​កើតហេតុ​ជនសង្ស័យ​ឈប់​ម៉ូតូ​នៅ​មុខ ទូរ ATM ដែល​មិន​មាន​មនុស្ស ហើយ​ក៏​យក​ដែកគាស់​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ ATM រួច​វាយ​កញ្ចក់​អេ​ក្រង់​តែ​ម្តង​។ ពេល​នោះ​បុគ្គលិក​របស់​ធនាគារ​បានឃើញ​សកម្មភាព​ជនសង្ស័យ​ក្នុង​កាមេរ៉ា ក៏​ចេញ​មក​អន្តរាគមន៍​ដេញចាប់ ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក៏​ជួយ​ដេញចាប់ ព្រមទាំង​វាយ​ជនសង្ស័យ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕