ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​ដែល Ronaldo ជួល​គេ​ពរ​ពោះ សម្រាល​បាន​សម្រេច​ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​ពិភពលោក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​ក្លាយទៅជា​ឪពុក​របស់​កូនភ្លោះ ដែល​ជួល​គេ​ឲ្យ​ពរ​ពោះ​ហើយ ។ មិត្ត​ស្រី Georgina មិនមែន​ជា​អ្នក​ពរ​ពោះ​ឡើយ ។

ទារក​ទាំង​ពីរ​បានឃើញ​ពន្លឺព្រះអាទិត្យ​លើ​ភព​ផែនដី​នេះ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថ្មី​ៗ​នេះ ។ Ronaldo ពិតជា​សំណាង​ណាស់ ដែល​កូនភ្លោះ​នោះ​គឺជា​កូនស្រី​មួយ​ប្រុស​មួយ ។ កូនប្រុស​ឈ្មោះ​ថា Mateo និង​កូនស្រី​ឈ្មោះ​ថា Eva ។ ពួក​គេ​ទាំង​ពីរ​នាក់​នៅ​មិន​ទាន់​បានឃើញ​ឪពុក​ដោយ​ផ្ទាល់​ទេ ព្រោះថា​ឪពុក​កំពុង​ជាប់​ការងារ​នៅ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១០ Ronaldo បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ម្តង​ហើយ ដោយ​លោក​បាន​ប្រកាសប្រាប់​ជា​សាធារណ​ថា មានកូន​ប្រុស​ម្នាក់​ឈ្មោះ Cristiano Ronaldo ដែល​សព្វ​ថ្ងៃនេះ​មាន​អាយុ​៦​ឆ្នាំ​ហើយ ៕