តម្លៃ​អំបិល​នៅ​វៀតណាម​ហក់​ឡើង​ខ្លាំង ខណៈ​ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ


ទីក្រុង​ហាណូយ ៖ តម្លៃ​អំបិល​ក្នុងស្រុក​បាន​កើនឡើង​យ៉ាង​ខ្លាំង ចាប់តាំងពី​ដើមខែ​មីនា​មក ខណៈ​ដែល​កសិករ​ធ្វើ​អំបិល​បង្ហាញ​ពី​ភាព​មិន​សប្បាយចិត្ត ក្នុងអំឡុងពេល​អំបិល​ឡើងថ្លៃ​នេះ បែរជា​អស់​អំបិល​លក់ ។

តម្លៃ​អំបិល​បច្ចុប្បន្ន​បាន​កើនឡើង​១០០% ចាប់ពី​អំឡុង​ពេល​ប្រមូល​ផល​ដើមឆ្នាំ​នេះ ក្នុង​នោះ​អំបិល​ខ្មៅ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​០,០៣​ទៅ​០,០៤​ដុល្លារ​ក្នុង​១​គីឡូក្រាម ហើយ​អំបិល​ធម្មតា​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​០,០៥​ទៅ​០,០៦​ដុល្លារ​ក្នុង​១​គីឡូក្រាម បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​តម្លៃ​ចន្លោះ​ពី​០,០២​ទៅ​០,០៣​ដុល្លារ និង​០,០១​ទៅ​០,០៥​ដុល្លារ​រៀង​គ្នា ។

អនុប្រធាន​សមាគម​អំបិល​ខេត្ត Bac Lieu រាយការណ៍​ថា អំបិល​ក្នុង​ស្ដុក និង​នៅ​តាម​ស្រែ​ត្រូវ​បាន​ប្រមូល​លក់​អស់ហើយ ។ យ៉ាងណា​ក៏​ដោយ​លោក​និយាយ​ថា ថ្វី​ដ្បិតតែ​តម្រូវការ និង​តម្លៃ​ខ្ពស់ ប៉ុន្ដែ​កសិករ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ប៉ុន្មាន​នោះ​ទេ ដោយសារ​សកម្មភាព​ផលិត​មាន​តិចតួច ។

តាម​កសិករ​ធ្វើស្រែ​អំបិល​ម្នាក់​និយាយ​ថា តម្លៃ​ទាប​កាលពី​ប្រមូល​ផល​ឆ្នាំ​មុន ធ្វើ​ឲ្យ​កសិករ​បាក់ទឹកចិត្ត​ក្នុង​ការ​ផលិត ។

យោង​តាម​លោក Duong Chi Thanh អនុប្រធាន​នាយកដ្ឋាន​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹង​ថា ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ឆ្នាំ​នេះ​ធ្លាក់​ចុះ ដោយសារ​តែ​ចំនួន​អំបិល​ក្នុង​ស្ដុក​កាលពី​ប្រមូល​ផល​ឆ្នាំ​មុន​នៅ​សល់​ច្រើន ធ្វើ​ឲ្យ​អ្នក​ផលិត​អំបិល​ប្ដូរ​ពី​ការ​ធ្វើ​អំបិល មក​ចិញ្ចឹម​ត្រី​វិញ ។

លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល ដូច​ជា រដូវវស្សា​យូរ​ពេក​, ការ​ផ្គត់ផ្គង់​ធ្លាក់​ចុះ ដោយសារ​តែ​ពេលវេលា​ប្រមូល​ផល​ខ្លី​ពេក និង​ការ​កម្រិត​តំបន់ឆ្នេរ​សម្រាប់​ធ្វើស្រែ​អំបិល​ត្រឹម​៥០% បើ​ធៀប​នឹង​ឆ្នាំ​មុន ក៏​ជា​ហេតុផល​នាំ​ឲ្យ​ទីផ្សារ​តម្រូវការ និង​តម្លៃ​អំបិល​នៅ​លើ​ទីផ្សារ​កើនឡើង​ដែរ ។

យោង​តាម​ការ​ព្យាករ​នៅ​ក្នុង​ខេត្ត Bac Lieu តែ​មួយ ក្នុង​ឆ្នាំ​២០១៦-២០១៧ ការ​ប្រមូល​ផល​អំបិល​បាន​តែ​ចំនួន​១.៧០០​ហិ​កតា ដែល​កាលពីមុន​មាន​ចំនួន​២.៣០០​ហិ​កតា ។ ការ​ប្រមូល​ទិន្នផល​កាលពី​ឆ្នាំ​២០១៥ និង​២០១៦ បាន​ធ្លាក់​ចុះ​៣០% ហើយ​ទិន្នផល​ដែល​ប្រមូល​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ជាង​១៦.៥០០​តោន​ប៉ុណ្ណោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សេដ្ឋកិច្ច​សាកល

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ