ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ស្រុក​ប​សេដ្ឋ បដិសេធ​រឿង​បាត់​លុយ​ការពារ​បោះ​ឆ្នោត

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​វេ​ប​សាយ​កោះសន្តិភាព​ចេញផ្សាយ​ករណី​រឿង​បាត់​លុយ​ការពារ​បោះ​ឆ្នោត​រួច​មក លោក​អនុសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​បំភ្លឺ​ថា

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​វេ​ប​សាយ​កោះសន្តិភាព​ចេញផ្សាយ​ករណី​រឿង​បាត់​លុយ​ការពារ​បោះ​ឆ្នោត​រួច​មក លោក​អនុសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​បំភ្លឺ​ថា រឿង​លុយ​ការពារ លោក​បាន​បើក​ជូន​មន្ត្រី​តាម​បណ្តា​ប៉ុស្តិ៍​គ្រប់​ចំនួន​អស់ហើយ ដោយ​ពុំ​មានការ​បាត់បង់ ឬ​ខ្វះខាត​នោះ​ទេ​។

លោក​អធិការ​បន្ត​ថា ករណី​នេះ​គឺ​មាន​មនុស្ស​មួយ​ចំនួន​តូច​ចង់​កាច់​កុង​រូប​លោក ទើប​រាយការណ៍​បំផ្លើស​បែប​នេះ ខណៈ​ដែល​ការ​ពិត​មិន​ដូច​ការ​លើក​ឡើង​ខាងលើ​នោះ​ទេ​។ លោក​អធិការ​បន្ត​ថា ក្នុង​នាម​លោក​ជា​អ្នកដឹកនាំ​នគរបាល​ស្រុក​មិន​ដែល​គិត​ចង់បាន ឬ​កឹ​ប​កេង​លុយកាក់​របស់​កូនចៅ​ក្រោម​ឱវាទ​នោះ​ទេ គឺ​លោក​មាន​តែ​ជួយ​ទំនុកបំរុង​ដល់​កូនចៅ​ដែល​ខ្វះខាត​។ សូ​ម្បី​តែ​ការ​ចំណាយ​ទៅ​លើ​ការ​ហូប​ចុក​របស់​មន្ត្រី​នៅ​អធិការដ្ឋាន​ស្រុក​ក៏​លោក​ជា​អ្នក​ទំនុកបំរុង​ទាំងស្រុង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ករណី​បាត់​លុយ​ការពារ​បោះ​ឆ្នោត​នេះ​ដែរ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ពោធិ​ម្រា​ល ក៏​ដូច​ជា​លោកនាយ​ប៉ុស្តិ៍​បាន​បំភ្លឺ​ដែរ​ថា ខាង​មន្ត្រី​ទាំងអស់​បាន​ទទួល​លុយ​គ្រប់​ចំនួន​គ្រប់​ៗ​គ្នា​ពុំ​មានការ​បាត់បង់​នោះ​ទេ​។

លោក​អធិការ​បាន​បន្ត​ថា ករណី​នេះ​គឺជា​ការ​បំផ្លើស​ហួស​ពី​ការ​ពិត​ដែល​មិន​អាច​ទទួលយក​បាន តែ​លោក​មិន​ខឹង ឬ​ធ្វើការ​ឆ្លើយ​តប​នោះ​ទេ ព្រោះ​អ្នក​ថា ខុស​ពី​អ្នក​ធ្វើ ដោយ​លោក​បាន​លើក​ឡើង​ថា «​មនុស្ស​ទាំងនោះ​មិន​បាន​មក​បំពេញការងារ​នោះ​ទេ ទើប​ចេះ​តែ​មានការ​និន្ទា​ដូច្នេះ ដោយឡែក​អ្នក​ដែល​បាន​បំរើ​ការងារ​ពិតប្រាកដ​ពួក​គេ​អាច​ទទួលយក​បាន​»​។

លោក​អធិការ​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​មជ្ឈដ្ឋាន​មហាជន​ក៏​ដូច​ជា​ថ្នាក់លើ​នៃ​ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ក្រសួង​មេត្តា​ឈ្វេងយល់​ប្រកបដោយ​គតិបណ្ឌិត ដោយ​ពុំ​មានការ​ជឿ​តែ​ម្ខាង​ៗ​ទៅ​តាម​បុគ្គល​ខិលខូច​នោះ​ទេ​។

សូម​រំលឹក​ថា មាន​មន្ត្រី​តាម​បណ្តា​ប៉ុស្តិ៍​មួយ​ចំនួន​បាន​សម្ដែង​នូវ​ការ​អាក់អន់ចិត្ត បន្ទាប់​ពី​ទទួល​លុយ​មិន​បាន​គ្រប់​ចំនួន ដោយ​បាន​លើក​ឡើង​ថា លោក​អធិការ​បាន​ធ្វើ​ឱ្យ​បាត់​លុយ​របស់​ពួក​គាត់​។ អាច​បញ្ជាក់​ទៀត​ថា មាន​តែ​ប៉ូលិស​ខិលខូច​បន្តិចបន្តួច​ដែល​ខ្ជិល​ការងារ បាត់​មុខ​ពី​ការងារ ម្ល៉ោះហើយ​អ្នក​ខ្ជិល​បែប​នេះ​ចង់បាន​លាភ​ដូច​គេ​ដែរ ក៏​ខឹងសំបារ​រាយការណ៍​បង្ខូច​បង្កាច់​កិត្តិយស​មេ​របស់​ខ្លួន ។ ប៉ូលិស​បែប​នេះ ទុក​ក៏​មិន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត​ដែរ ដក​គ្រវែង​ចោល​ទៅ​!