រថយន្តដឹកឈើប្រណីត៣គ្រឿង ត្រូវបានកងរាជអាវុធហត្ថចាប់ប្រគល់ឲ្យខាងជំនាញ
ខេត្តកំពង់ធំ ៖ លោកអនុសេនីយ៍ទោ ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍បានប្រាប់ កោះសន្តិភាព ឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះថា
ខេត្តកំពង់ធំ ៖ លោកអនុសេនីយ៍ទោ ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍បានប្រាប់ កោះសន្តិភាព ឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះថា
ខេត្តកំពង់ធំ ៖ លោកអនុសេនីយ៍ទោ ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍បានប្រាប់ កោះសន្តិភាព ឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះថា ដោយទទួលបានព័ត៌មានប្រាប់ថា មានរថយន្តប្រភេទសាំយ៉ុងជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពដឹកឈើប្រណីតចេញពីខេត្តកំពង់ធំ ក្នុងគោលដៅទៅកាន់ទីក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នោះ។ លោកក៏បានបញ្ជាឲ្យកូនចៅរបស់លោកដាក់កម្លាំងចាំស្ទាក់ចាប់បានចំនួន៣គ្រឿងនៅក្នុងថ្ងៃដដែល គ្រាន់តែខុសម៉ោងគ្នាតែប៉ុណ្ណោះ បន្ទាប់ពីឃាត់រថយន្តបាន ហើយត្រួតពិនិត្យទៅឃើញសុទ្ធតែឈើប្រណីតក៏ប្រគល់រថយន្តទាំង៣គ្រឿងនេះឲ្យទៅខាងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មប្រាប់ថា ក្រោយពីទទួលបានរថយន្តដឹកបទល្មើសទាំង៣គ្រឿងពីខាងអាវុធហត្ថរួច លោកក៏បានបញ្ជាឲ្យមន្ត្រីរបស់លោកធ្វើការរើយកឈើប្រណីតប្រភេទធ្នង់ចេញពីរថយន្តទាំង៣គ្រឿង មានឈើធ្នង់សរុបចំនួន៧៩ដុំ ស្មើនឹង២,១៨៤ម៉ែត្រគូប ក្នុងនោះមានទី១.នៅក្នុងរថយន្តសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 2N-9523 មានឈើប្រណីតចំនួន០៩ដុំស្មើនឹង០,៧៨០ម៉ែត្រគូប ទី២.រថយន្តសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 2AL-7537 មានឈើ២២ដុំស្មើនឹង០,៦៣៩ម៉ែត្រគូប និងទី៣.រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-3404 មានឈើចំនួន៤៨ដុំស្មើនឹង០,៧៦៥ម៉ែត្រគូប ដើម្បីយកមកធ្វើការពិន័យ។ ចំណែកអ្នកបើកបរវិញនោះមិនត្រូវបានឃុំខ្លួនទេ ដោយលោកទទួលបានបទបញ្ជាឲ្យដោះលែងទុកតែវត្ថុតាងសម្រាប់ផាកពិន័យទៅតាមផ្លូវច្បាប់ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ