ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! មនុស្ស​អង្គុយ​ពេញ​យន្ត​ហោះ​ចេះ​ធ្វើ​ទៅរួច

6 ឆ្នាំ មុន

«​ដេ​លី​ម៉េ​ល​» ​របស់​អង់គ្លេស​ផ្សាយ​ថា ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​«Ryan Air» ​ពី​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ​ឆ្ពោះទៅ​កោះ​ «​អីុ​ប៊ី​ហ្សា​» (Ibiza) ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​យប់​ថ្ងៃ​ទី​៨ មិថុនា ២០១៧​ មាន​គូស្នេហ៍​មួយគូបាន

«​ដេ​លី​ម៉េ​ល​» ​របស់​អង់គ្លេស​ផ្សាយ​ថា ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​«Ryan Air» ​ពី​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ​ឆ្ពោះទៅ​កោះ​ «​អីុ​ប៊ី​ហ្សា​» (Ibiza) ​ប្រទេស​អេ​ស្ប៉ា​ញ កាលពី​យប់​ថ្ងៃ​ទី​៨ មិថុនា ២០១៧​ មាន​គូស្នេហ៍​មួយគូ​រួមរ័ក​នៅ​លើ​កៅអី ដោយ​មិន​បារម្ភ​ពី​ភ្នែក​អ្នក​រួម​ដំណើរ និង​បុគ្គលិក​លើ​យន្តហោះ​ទេ ។

លោក​ Williams ​ជា​អ្នកដំណើរ និង​ថតរូប​ភាព​នៃ​ការ​រួមរ័ក​នោះ​ប្រាប់ ​«Daily Mail» ​ថា ​គូស្នេហ៍​មួយគូ​នោះ​បាន​ស្នើ​ឱ្យ​នារី​អ្នកដំណើរ​ម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្លួន​ផ្លាស់​ទៅ​អង្គុយ​នៅ​កន្លែង​ផ្សេង ។ បន្តិច​​មក​ខាង​ស្រី​បាន​ឡើង​អង្គុយ​ពីលើ​ភ្លៅ​បុរស និង​ប្រឡេះ​ឡេវ​ខោ​រួមរ័ក​ដោយ​គ្មាន​ប្រើ​ស្រោមអនាម័យ​ទេ ។

នៅ​ថ្ងៃ​ទី​៩ មិថុនា បន្ទាប់​ពី​រឿង​នោះ​បែកធ្លាយ ក្រុមហ៊ុន​អាកាសចរណ៍​បញ្ជាក់​ថា នឹង​មិន​បណ្តែតបណ្តោយ​ឱ្យ​កើតឡើង​ទៀត​ទេ ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​និយាយ​ថា​ ក្រុមហ៊ុន​កំពុង​ត្រួតពិនិត្យ​រឿង​នោះ រួម​ទាំង​ព្រមាន​ថា ក្រុមហ៊ុន​គ្មាន​ការ​អត់ធ្មត់​ពី​ស្ថានភាព​បែប​នេះ​ទេ ព្រោះ​បង្ក​ឱ្យ​កើតការ​ច្រួល​ច្របល់ និង​មិន​សមរម្យ​នៅ​ទី​សាធារណៈ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា កំពុង​ស៊ើប​អង្កេត​ពី​រឿងហេតុ​នៃ​ការ​ព្រងើយកន្តើយ​របស់​បុគ្គលិក​ក្រុមហ៊ុន​ដែល​មិន​ព្រម​បង្អាក់​សកម្មភាព​នៃ​ការ​រួមរ័ក​នៅ​លើ​ជើងហោះហើរ​ពី​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ឆ្ពោះទៅ​កោះ​អីុប៊ី​ហ្សា ប្រទេស​អេ​ស្ប៉ា​ញ​នោះ ៕