ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ស្ងាត់​ៗ​លួច​សរសើរ Ronaldo មិន​ដាច់​ពី​មាត់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​របស់​ក្លឹ​ប Barcelona កីឡាករ Leonel Messi បាន​លួច​សរសើរ​គូប្រកួត​ប្រជែង​របស់​ខ្លួន​កីឡាករ Cristiano Ronaldo ថា

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​របស់​ក្លឹ​ប Barcelona កីឡាករ Leonel Messi បាន​លួច​សរសើរ​គូប្រកួត​ប្រជែង​របស់​ខ្លួន​កីឡាករ Cristiano Ronaldo ថា ពិតជា​លេង​បាន​ល្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ស្រប​ពេល​នឹង​ការ​សរសើរ​នេះ​ដែរ​លោក​ក៏​បាន​បង្ហើប​ថា លោក​នឹង​នៅ Camp Nou រហូត​ដល់​លោក​ឈប់​ពី​អាជីព​របស់​លោក ។ 

អ្នក​ទាំង​ពីរ​២​ធ្លាប់​បាន​ប្រកួតប្រជែង​ស៊ីសាច់ហុតឈាម​គ្នា​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ La Liga ដែល​ពេល​នោះ Ronaldo ទើបតែ​ផ្លាស់​ចូល​ក្រុម Real Madrid នៅ​ឆ្នាំ​២០០៩ ។ ពួក​គេ​ទាំង​២​នាក់​សុទ្ធតែ​ធ្លាប់​បាន​ឈ្នះ​ពាន Ballo d’Or សរុប​ចំនួន​៩​ដង ។ 

យោង​ទៅ​តាម​សម្តី​របស់ Messi បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ចាត់​ទុក Ronaldo ជាស​ត្រូវ​របស់​លោក​ឡើយ ។ លោក និង Ronaldo គ្រាន់តែ​ខំ​ដើម្បី​ក្រុម​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ។ លោក​ក៏​បាន​សរសើរ​ថា Ronaldo ជា​កីឡាករ​ដ៏​ល្អ​ដែល​កាន់តែ​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មិន​សរសើរ​មិន​បាន ។ នេះ​ជាស​ម្តី​របស់​លោក​ផ្ទាល់​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ «​ពាក្យ​ថាស​ត្រូវ​គឺជា​ពាក្យ​របស់​អ្នកកាសែត​បង្កើត​មក​ទេ ។ ពួក​ខ្ញុំ​មិនមែន​ទេ តែ​ពួក​ខ្ញុំ​គ្រាន់តែ​ខិតខំ​ដើម្បី​ក្រុម​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ។ Ronaldo ជា​កីឡាករ​ល្អ​អស្ចារ្យ​ដែល​អាច​ខ្លាំង​ទៅ​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​ក្លាយទៅជា​កីឡាករ​ល្បី​ក្នុង​វិស័យ​បាល់ទាត់​» ៕