ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ផលប្រយោជន៍ បា.ញ់​៣​គ្រាប់ កុំឱ្យ​កាង​ឈើ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា មាន​ករណី​បា.ញ់បោះ​ចំនួន​៣​គ្រាប់​នៅ​មូលដ្ឋាន​ស្រុក​កោះ​ញែក កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​យប់ នៅ​ជិត​ព្រំប្រទល់​ខេត្តរតនគិរី និង​

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា មាន​ករណី​បាញ់បោះ​ចំនួន​៣​គ្រាប់​នៅ​មូលដ្ឋាន​ស្រុក​កោះ​ញែក កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​យប់ នៅ​ជិត​ព្រំប្រទល់​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ចំណុច​អូរ​រ​វ៉ា​ក់ ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ដោយសារ​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង​។

សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ត​ឡង់​គ្រី​ស្ស័​រ​២​គ្រឿង​បាន​ផ្ទុក​ឈើ​ប្រណីត​ពេញ​ៗ ដែល​ដឹក​ចេញពី​ស្រុក​កោះ​ញែក ឆ្ពោះទៅ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​។ នៅ​ពេល​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​ជិត​អូរ​វ៉ា​ក់ ក៏​មាន​រថយន្ត​របស់​យោធា​វរៈ​១ ម៉ាក​កាម​រី​ឆ្លាម ដេញ​ពីក្រោយ ដើម្បី​ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ប៉ុន្តែ​ភ្លាម​ៗ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ម៉ុង​តេ​រ៉ូ ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ម៉ា ម៉េ​ង​ធី មន្ត្រី​យោធា​ទីចាត់ការ​ព្រំដែន បាន​បើក​ទៅ​បិទ​ពីមុខ​របស់​យោធា​វរៈ​១ និង​កៀ​រថយន្ត​កាម​រី​ឆ្លាម​របស់​យោធារ​វៈ​ធ្លាក់​ផ្លូវ​ខាងឆ្វេង​ដៃ ខូចខាត​អស់​មួយ​ផ្នែក តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ទេ​។

លោក​វរសេនីយ៍ទោ ឃិ​ន បញ្ញា មេបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​១ បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​បាញ់​ដូច​សេចក្តីរាយការណ៍​ខាងលើ​នោះ​មែន​។ ហើយ​អ្នក​បាញ់ គឺជា​មន្ត្រី​របស់​លោក​ដែល​បាន​ចាត់​ទៅ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការ​ជួញដូរ​ឈើ​ខុសច្បាប់ ប៉ុន្តែ​នៅ​ពេល​មន្ត្រី​របស់​លោក​កំពុង​អនុវត្តន៍​ការងារ ស្រាប់តែ​មាន​ជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ធ្លាប់​ធ្វើការ​នៅ​តំបន់​ប្រតិ​បត្តិ​ការ​​សឹក​រង​ខេត្ត ឥឡូវ​ឮ​ថា ធ្វើ​នៅ​ទីចាត់ការ​ព្រំដែន​បាន​ចេញ​រថយន្ត​បាំង​ពី​សមត្ថកិច្ច​ដែល​កំពុង​ប្រតិបត្តិការ​ការងារ​។

លោក​មេបញ្ជាការ​បាន​បន្ត​ថា ចំពោះ​ករណី​នេះ លោក​កំពុង​ស្រាវជ្រាវ​លំអិត​ថា តើ​បុគ្គល​ឈ្មោះ ម៉ា ម៉េ​ង​ធី ពិតជា​កាង​បទល្មើស​ព្រៃឈើ​ឬ​យ៉ាងណា0x017d7 ចំណែក​ករណី​បាញ់​ចំនួន​៣​គ្រាប់​នោះ ក៏​ដោយសារ​តែ​មន្ត្រី​របស់​លោក បាញ់​បង្អើល​រថយន្ត​ដែល​បាន​ធ្វើ​សកម្មភាព​កៀ​រថយន្ត​សមត្ថកិច្ច​។