ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោះ​ប៉ោង​ស្ទើរ​ផ្ទុះ​…​ទល់លាមក​អស់​រាប់​ឆ្នាំ​វះ​ចេញ​ពោះវៀន​ប៉ុន​ខ្នើយឱប

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​ប្រទេស​ចិន​បាន​ធ្វើការ​វះកាត់​ទៅ​លើ​បុរស​ម្នាក់​ដែល​បាន​ទល់លាមក​អស់​ពេល​រយៈពេល​រាប់​ឆ្នាំ​ជាមួយនឹង​ពោះ​ប៉ោង​ធំ​ស្ទើរតែ​ផ្ទុះ

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​ប្រទេស​ចិន​បាន​ធ្វើការ​វះកាត់​ទៅ​លើ​បុរស​ម្នាក់​ដែល​បាន​ទល់លាមក​អស់​ពេល​រយៈពេល​រាប់​ឆ្នាំ​ជាមួយនឹង​ពោះ​ប៉ោង​ធំ​ស្ទើរតែ​ផ្ទុះ ។ ក្រោយ​ពី​ការ​វះកាត់​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​នឹង​អ្វី​ដែល​ពួក​គេ​បានឃើញ ។ វា​គឺជា​ពោះវៀន​មួយ​កង់​យ៉ាង​ធំ​ប្រវែង​៨០​សង់ទីម៉ែត្រ ដែល​មាន​ទម្ងន់​ពេល​កាត់​ចេញ​មក​ដល់​ទៅ​១៣​គីឡូក្រាម​ផ្ទុក​ទៅ​ដោយ​លាមក​ទាល់​រាប់​ឆ្នាំ ។ 

គ្រូពេទ្យ​បាន​ប្រាប់​ថា បុរស​ម្នាក់​នោះ​មាន​ជម្ងឺ​ម្យ៉ាង​ហៅ​ថា Hirschsprung’s Disease ដែល​សរសៃប្រសាទ​មក​ភ្ញោ​ច​ពោះវៀន​ឲ្យ​មាន​ចលនា​មិនសូវ​ធ្វើការ ។ ដូចនេះ​ហើយ​ទើប​បុរស​ម្នាក់​នោះ​មាន​ជម្ងឺ​ទល់លាមក​ដល់​កម្រិត​ធ្ងន់ធ្ងរ​បែប​នេះ ។ មុន​ពេល​វះកាត់ គេ​ឃើញ​ពោះ​បុរស​នោះ​ប៉ោង​ធំ​ដូច​ស្ត្រី​មាន​ផ្ទៃពោះ ។ 

ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ 10th People’s Hospital នៅ​សៀង​ហៃ​បាន​ប្រាប់​ថា ពោះ​របស់​បុរស​នោះ​អាច​នឹង​ផ្ទុះ​ប្រសិនបើ​ទុក​នៅ​ដូច្នេះ​ទៀត ។ នា​ពេល​នេះ​អ្នកជម្ងឺ​មាន​អាការ​ល្អ​ប្រសើរ​វិញ​ហើយ​បន្ទាប់​ពី​ការ​វះកាត់ ៕