ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​កើនឡើង​នៅ​ឆ្នាំ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី​នៅ​តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយ​ចំនួន ជា​ពិសេស ខេត្ត​ព្រះ​សីហ​នុ​កំពុង​កើនឡើង ខណៈ​លំហូរ​ចូល​នូវ​វិនិយោគិន​មក​ពី​ប្រទេស​ចិន និង​ការ​ភ្ជាប់​ជើងហោះហើរ​កាន់តែ​ច្រើន ។

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី​នៅ​តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយ​ចំនួន ជា​ពិសេស ខេត្ត​ព្រះ​សីហ​នុ​កំពុង​កើនឡើង ខណៈ​លំហូរ​ចូល​នូវ​វិនិយោគិន​មក​ពី​ប្រទេស​ចិន និង​ការ​ភ្ជាប់​ជើងហោះហើរ​កាន់តែ​ច្រើន ។

ដី​នៅ​តំបន់​ពាណិជ្ជកម្ម​នៅ​ក្រុងព្រះសីហនុ មាន​តម្លៃ​១.៥០០​ទៅ​២.០០០​ដុល្លារ និង​ដី​នៅ​តាម​ផ្លូវ​តូច​ៗ​មាន​តម្លៃ​ចាប់ពី​១០០​ទៅ​២០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧកញ៉ា ចេ​ង ខេ​ង ។

អគ្គនាយក​ក្រុមហ៊ុន Key Real Estate លោក សន សៀ​ប បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ថា លោក​កត់សម្គាល់​ឃើញ​ថា តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ​កើនឡើង ជា​ពិសេស គម្រោង​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​ខេត្ត​នេះ ដោយសារ​ការ​មក​ដល់​របស់​វិនិយោគិន​ចិន​កាន់តែ​ច្រើន ។ លោក​បន្ត​ថា បច្ចុប្បន្ន មាន​គម្រោង​ខុន​ដូ​ជា​ច្រើន​បាន​និង​កំពុង​សាងសង់​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នេះ ។

លោក​បន្ត​ថា ៖ « ខេត្ត​ព្រះ​សីហ​នុ នឹង​កាន់តែ​មាន​សក្តានុពល​ខ្លាំង​នៅ​ពេល​អនាគត ដោយសារ​តែ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ ការ​ភ្ជាប់​ជើងហោះហើរ និង​អ្នក​វិនិយោគ​ចិន​កាន់តែ​ច្រើន​បាន​ចូល​ទៅ​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត » ។

បច្ចុប្បន្ន​នេះ មាន​សហគ្រាស និង​រោងចក្រ​ចិន​ជាង​១០០ កំពុង​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​ជា​តំបន់ឧស្សាហកម្ម នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ។

លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ដែរ​ថា បើ​និយាយ​ពី​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច ខេត្ត​ព្រះ​សីហ​នុ​កំពុង​មាន​ភាព​លេចធ្លោ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង ដោយសារ​ការ​វិនិយោគ​កាន់តែ​ច្រើន​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ ព្រមទាំង​សកម្មភាព​ទិញ​ដី​ពុះ​ឡូត៍​លក់​កំពុង​តែ​សកម្ម ។

លោក​បន្ត​ថា ៖ « តម្លៃ​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​អាច​ឡើងថ្លៃ​តទៅ​ទៀត ដោយសារ​មាន​សកម្មភាព​វិនិយោគ​ថ្មី​ៗ​ច្រើន ប៉ុន្តែ​បើ​និយាយ​ពី​កម្រិត​នៃ​ការ​ឡើងថ្លៃ​ប៉ុន្មាន​ភាគរយ ខ្ញុំ​មិន​ទាន់​អាច​វាយតម្លៃ​បាន​ទេ ចំណែក​ខេត្តបាត់ដំបង ខ្ញុំ​មិនសូវ​មាន​ព័ត៌មាន​ក្នុង​ដៃ​ទេ » ៕