ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​មួយ​ចំនួន​ដែល​មិន​គួរ​មើល​រំលង

6 ឆ្នាំ មុន

ជា​ទូទៅ​ស្ត្រី​តែងតែ​ជាប់រវល់​ការងារ​នៅ​ក្នុង​គ្រួសារ និង​នៅ​កន្លែងធ្វើការ ប៉ុន្តែ​នៅ​ក្នុង​ដំណើរការ​នេះ ពួក​គេ​អាច​នឹង​មិន​អើពើ​នឹង​សុខភាព​របស់​ខ្លួន ។ អាជីព និង​ក្រុម​គ្រួសារ​របស់​អ្នក​គឺ​សំខាន់​ណាស់ ។ ប៉ុន្ដែ​ក្នុង​នាម​ជា​ស្ត្រី​ម្នាក់ អ្នក​ត្រូវ​តែ

ជា​ទូទៅ​ស្ត្រី​តែងតែ​ជាប់រវល់​ការងារ​នៅ​ក្នុង​គ្រួសារ និង​នៅ​កន្លែងធ្វើការ ប៉ុន្តែ​នៅ​ក្នុង​ដំណើរការ​នេះ ពួក​គេ​អាច​នឹង​មិន​អើពើ​នឹង​សុខភាព​របស់​ខ្លួន ។ អាជីព និង​ក្រុម​គ្រួសារ​របស់​អ្នក​គឺ​សំខាន់​ណាស់ ។ ប៉ុន្ដែ​ក្នុង​នាម​ជា​ស្ត្រី​ម្នាក់ អ្នក​ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់​សុខភាព​របស់​អ្នកផង​ដែរ ។

ខាងក្រោម​នេះ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ស្ត្រី​មិន​គួរ​មិន​អើពើ​នោះ​ទេ​៖

១-​ប្រជ្រុយ
ប្រសិនបើ​អ្នក​ឃើញ​មាន​ប្រជ្រុយ​ថ្មី​នៅ​កន្លែង​ណាមួយ​នៅ​លើ​រាង​កាយ​របស់​អ្នក អ្នក​មិន​គួរ​មិន​អើពើ​នឹង​វា​ទេ​។ ប្រសិនបើ​ប្រជ្រុយ​នោះ​មាន​ទំហំ រូបរាង ឬ​លក្ខណៈ​ពិសេស​ណាមួយ​មិនធម្មតា សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ថា​តើ​អ្នកមាន​កើត​ជំងឺមហារីក​ស្បែក​ដែរ​ឬទេ !

២-​ដុំ​សាច់
ទោះបីជា​ដុំ​សាច់​នៅ​ក្នុង​សុដន់​មិនមែន​មាន​ន័យ​ថា​សុទ្ធតែ​ជំងឺមហារីក​ក្តី ប៉ុន្តែ​វា​ជា​ការ​ល្អ​ក្នុង​ការ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកដឹង​ថា​អ្នកមាន​ដុំ​សាច់​នោះ​។ នេះ​ជា​សញ្ញា​សម្គាល់​មួយ​ដែល​អ្នក​មិន​គួរ​មិន​អើពើ​ទេ ។

៣-​ឈឺក្រពះ​មិនធម្មតា
បញ្ហា​ឈឺពោះ​ដែល​កើត​នៅ​លើ​ស្ត្រី​អាច​ជា​រោគ​សញ្ញា​ក្រោយ​ពេល​អស់​រដូវ ។ ប៉ុន្តែ វា​អាច​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​ក្រពះ ឬ​ទល់លាមក​។ ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​នេះ​ញឹកញាប់ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

៤-​នោម​ញឹកញាប់
ប្រសិនបើ​អ្នក​ឈឺ​បត់ជើងតូច​រៀង​រាល់​១០ ឬ​១៥ នាទី​ម្តង វា​អាច​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​។ គ្រូពេទ្យ​របស់​អ្នក​អាច​ប្រាប់​អ្នក​ថា​តើ​អ្នក​កំពុង​មាន​បញ្ហា​ផ្លូវ​ទឹកនោម​ឬ​យ៉ាងណា​។

៥-​ក្អក
ប្រសិនបើ​អ្នក​ក្អក​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ និង​ជា​ច្រើន​ខែ វា​មិនមែន​ជា​ការ​ក្អក​ដោយសារ​ការ​រលាក​ធម្មតា​ដោយសារ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ទេ​។ វា​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ធ្ងន់​មួយ ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជា​បន្ទាន់ ៕