ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! សូម្បី​តែវ៉ា​លី​សក៏​ផលិត​ពី​កូ​កា​​អីុ​នដែរ

6 ឆ្នាំ មុន

BBC​ កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មន្ត្រី​គយ​របស់​ចិន​នៅ​ក្រុង​សៀង​ហៃ បាន​រឹបអូស​វ៉ា​លី​ស​មួយ​មាន​លក្ខណៈ​បំភាន់​ភ្នែក​សមត្ថកិច្ច​ដោយ​ប្រើ​វត្ថុធាតុដើម​ច្នៃ​ពី​សារធាតុ​កូ​កា​អីុន រួម​ទាំង​ចាប់​នារី​ម្នាក់​ពី​

BBC​ កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មន្ត្រី​គយ​របស់​ចិន​នៅ​ក្រុង​សៀង​ហៃ បាន​រឹបអូស​វ៉ា​លី​ស​មួយ​មាន​លក្ខណៈ​បំភាន់​ភ្នែក​សមត្ថកិច្ច​ដោយ​ប្រើ​វត្ថុធាតុដើម​ច្នៃ​ពី​សារធាតុ​កូ​កា​អីុន រួម​ទាំង​ចាប់​នារី​ម្នាក់​ពី​អា​មេ​រិ​ក​ខាងត្បូង ដែល​កាន់​វ៉ា​លី​ស​នោះ ។

ម៉ា​ស៊ី​ន​ស្គែ​ន​បង្ហាញ​ថា វ៉ា​លី​សមាន​លក្ខណៈ​ខុស​ប្រក្រតី ដោយ​មាន​ពណ៌​ខ្មៅ​ខុស​ប្រក្រតី និង​មាន​ទម្ងន់​ខុស​ពី​ធម្មតា​ព្រោះ​គ្មាន​ផ្ទុក​ផលិតផល​ច្រើន​តែ​ធ្ងន់ ។ នៅ​ពេល​ត្រួតពិនិត្យ​ទើប​ដឹង​ថា វ៉ា​លី​ស​នេះ​ធ្វើ​ពី​កូ​កា​អីុ​ន​មាន​ទម្ងន់​១០​គីឡូក្រាម ។

លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ តាំងពី​ខែកុម្ភៈ ប៉ុន្តែ​អាជ្ញាធរ​ចិន​ទើប​បង្ហាញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រោយ​ពី​មាន​ករណី​លួចលាក់​គ្រឿងញៀន រួម​ទាំង​កូ​កា​អីុ​ន​ក្នុង​រូបភាព ផ្សេង​ៗ​គ្នា​ទាំង​ការ​រុំ​នៅ​រង់​ជើង ឬ​រំលាយ​កូ​កា​អីុ​ន​ដាក់​ក្នុង​ដប​ស្រា ។ ប្តី​ប្រពន្ធ​ជនជាតិ​ចិន​ចំនួន​២​នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​មុន ។

កូ​កា​អីុន​ជា​សារធាតុ​ញៀន ដែល​កម្រ​រក​បំផុតនៅ​ប្រទេស​ចិន ហើយ​ស្ត្រី​ដែល​កាន់​វ៉ា​លី​ស​នេះ​ចូល​ប្រទេស​អាច​ត្រូវ​កាត់ក្តី​ធ្ងន់​តាម​ច្បាប់​របស់​ចិន ។ តាម​ច្បាប់​ប្រសិនបើ​លួច​នាំ​ចូល​កូ​កា​អីុន​លើស​ពី​៥០​គីឡូក្រាម នឹង​មានទោស​ប្រហារជីវិត ៕