ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជា វិបុល បារម្ភ​ខ្លាច​ភរិយា​បង់​សម្រស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​គង់ សុ​ជាតិ ទើបតែ​សម្រាល​កូនស្រី​បាន​រយៈពេល​៧​ខែ​ស្រាប់តែ​មានចិត្ត​ចង់បាន​កូនភ្លោះ​ទៀត ។ ទោះជា​យ៉ាងណា​ក្តី​ស្វាមី​លោក​ជា វិបុល មិន​ឯកភាព​ទេ ។

អ្នក​នាង​គង់ សុ​ជាតិ កាលពី​ពេល ថ្មី​ៗ​កន្លង​មក និយាយ​ថា

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​គង់ សុ​ជាតិ ទើបតែ​សម្រាល​កូនស្រី​បាន​រយៈពេល​៧​ខែ​ស្រាប់តែ​មានចិត្ត​ចង់បាន​កូនភ្លោះ​ទៀត ។ ទោះជា​យ៉ាងណា​ក្តី​ស្វាមី​លោក​ជា វិបុល មិន​ឯកភាព​ទេ ។

អ្នក​នាង​គង់ សុ​ជាតិ កាលពី​ពេល ថ្មី​ៗ​កន្លង​មក និយាយ​ថា នាង​ចង់បាន​កូន​ទៀត​ទាន់​អាច​ពពោះ​បាន កម្លាំង​នៅ​មាន ។ «​នៅ​ក្នុង​ចិត្ត​គឺ​ពិតជា​ចង់​យក​កូនភ្លោះ ប៉ុន្តែ​ស្វាមី​គាត់​ថា​លឿន​ពេក ព្រោះ​កូន​ទើបតែ​មាន​មិន​ទាន់​បាន​មួយ​ឆ្នាំ​រឹង​ដៃជើង​នៅឡើយ​ទេ កុំ​លឿន​ពេក ។ ក្នុង​ចិត្ត​ចង់​យក​កូនភ្លោះ គឺជា​ផែនការ​យូរ​មក​ហើយ គ្រាន់តែ​មិន​ទាន់​មក​ដល់​ភ្លាម​ៗ​ប៉ុណ្ណោះ ហើយ​គម្រោង​នេះ​អាច​ថា នៅ​តែ​បន្ត​ធ្វើ​ឲ្យ​បាន បើសិនជា​កូនស្រី​ដែល​ទើប​ចាប់កំណើត​គេ​ធំធាត់​ជាង​នេះ ។

លើស​ពី​នេះ​ប្រការ​ដែល​ស្វាមី​បង្អាក់​មិន​ទាន់​ចង់​ឲ្យ​យក​លឿន​ពេក ព្រោះថា​ចង់​ឲ្យ​នាង​ខ្ញុំ​មាន​កម្លាំង​ល្អ​សិន រឹង​មាំ​សិន និង​ចង់​ឲ្យ​នាង​ខ្ញុំ​មាន​ពេល​រក្សា​សម្រស់​ឲ្យ​ស្អាត​កុំ​ប្រញាប់​ចង់​យក​កូន​ពេល​នេះ​អី ព្រមទាំង​គាត់​បង្ហើប​ថា ចង់​ចិញ្ចឹម​កូន​ឲ្យ​មានគុណ​ភាពល្អ មើលថែ​ទាំ​ឲ្យ​ប្រសើរ បើ​យក​បន្ថែម​ទៀត​ខ្លាច​មើល​កូន​មិន​បាន​ដិត​ដល់ នេះ​ជា​មូលហេតុ​ដែល​គាត់​កំណត់ពេល​ឲ្យ​នៅ​យូរ​ទៀត​សិន​» ។

លោក​ជា វិបុល ថា​លោក​មិន​ទាន់​ឲ្យ​ភរិយា​ប្រញាប់​យក​កូន​ពេក​ទេ ព្រោះ​ចង់​ឲ្យ​នាង​មាន​ពេល​ថែរក្សា​សុខភាព និង​រូបសម្បត្តិ​ឲ្យ​ស្អាត​ឡើង​វិញ ។ ការ​ពពោះ​នាំ​ឲ្យ​ខាត​ពេល និង​ខាត​ពេល​រក្សា​សម្រស់​ច្រើន ។

លោក​ជា វិបុល និយាយ​ថា «​ក្នុង​ចិត្ត​ចង់បាន​កូន​បន្ត​ទៀត​ដែរ តែ​មិនមែន​ពេល​នេះ​ទេ ។ មិន​ទាន់​យក​ព្រោះ​នឹកឃើញ​ថា យប់​ឡើង​មិនសូវ​បាន​សម្រាក ព្រោះ​មើល​កូន​ខ្លាច​គាត់​រើ​គាត់​យំ​យើង​នៅ​ក្បែរ​រហូត ។ អ៊ីចឹង​មាន​តែ​ចាំ​កូន មួយ​ៗ​ធំ​ជាង​នេះ​បន្ត​ទៀត​ចាំ​យក​មួយទៀត​ក៏​ល្អ​ដែរ កុំ​លឿន​ពេក ព្រម​ជាមួយ​ចង់​មើលថែ​កូន មួយ​ៗ​ឲ្យ​ល្អ​ជាង​នេះ ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព ទើប​ពន្យារពេល​មិន​អាច​ចេះ​តែ យក​ៗ​ឡើយ​» ។

ការ​រក្សា​ចំណងស្នេហា​បាន​រឹង​មាំ​ត្រូវ​អ្នក​ទាំង​ពីរ​ប្រាប់​ថា ទោះជា​រវល់​បែប​ណា​ក្តី​ត្រូវ​ចេះ​សួរសុខទុក្ខ​គ្នា ចេះ​ណាត់​ពេល​ដើរ​កម្សាន្ត​ដូច​ជា​មើល​កុន ដើរទៅ​ក្រៅ​ក្រុង​ជាដើម ។ «​ជា​ពិសេស​នោះ​ត្រូវ​ចេះ​អត់ធ្មត់​ទៅ​វិញ​ទៅ​មក នោះ​ជា​ចំណង​មួយ​រឹត​ស្នេហា​ឱ្យ​កាន់តែ​ប្រសើរ​» លោក​ជា វិបុល និយាយ​បែប​នេះ ៕