ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើមហើយ កម្មវិធីហូប​​នំប​​ញ្ចុក​ដ៏ធំ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា គិតត្រឹម​ម៉ោង១១ព្រឹកថ្ងៃទី​១០ មិថុនា នេះ កម្មវិធី​​ជួបជុំ​គ្នា​​​អាហារ​សាមគ្គី​ដ៏​​ធំ ​ក្រោម​​ការ​​​ដឹកនាំ​ដោយ​​លោក​ជា សុផារ៉ា និង​លោកគួច ចំរើន បាន​​ចាប់​​ផ្តើ​មហើយ ក្នុង​​ទិ​ដ្ឋ​​ភាពយ៉ាង​​សប្បាយ​រីករាយ​ ​ជា​មួយ​បងប្អូន​​​​អ្នក​រស់​

រាជធានីភ្នំពេញ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា គិតត្រឹម​ម៉ោង១១ព្រឹកថ្ងៃទី​១០ មិថុនា នេះ កម្មវិធី​​ជួបជុំ​គ្នា​​​អាហារ​សាមគ្គី​ដ៏​​ធំ ​ក្រោម​​ការ​​​ដឹកនាំ​ដោយ​​លោក​ជា សុផារ៉ា និង​លោកគួច ចំរើន បាន​​ចាប់​​ផ្តើ​មហើយ ក្នុង​​ទិ​ដ្ឋ​​ភាពយ៉ាង​​សប្បាយ​រីករាយ​ ​ជា​មួយ​បងប្អូន​​​​អ្នក​រស់​នៅ​ក្នុង​អគារ​​​ប៊ូ​ឌិ​ញ​​ ។ ក្នុង​នោះដែរ ក៏​​មាន​ការ​​តន្ត្រី​អកកណ្តង់កំដ រួម​ទាំង​ទទួលទា​នមាន​នំបញ្ចុក​សម្លការី សម្លខ្មែរ និងនំ​អន្សម​ជាប​ង្អែម​លាងមាត់ ។ 

គួររំលឹកថា តាម​ការ​គ្រោងទុក​របស់​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា នេះ អ្នក​រស់នៅ​ប៊ូ​ឌិ​ញ បាន​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​ទទួលទាន​អាហារ​សាមគ្គី​ដ៏​ធំ​មួយ មុន​នឹង​ធ្វើការ​ចាកចេញ​ទៅ​កាន់​កន្លែង​ផ្សេង​រៀង​ៗ​ខ្លួន តាម​រយៈ​ការ​លក់​ផ្ទះ​ទៅ​ឱ្យ​ក្រុមហ៊ុន​អាកា​វា​រ៉ា​របស់​ជប៉ុន ដើម្បី​ធ្វើការ​អភិវឌ្ឍន៍