ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ឆ្លងទន្លេ​ម្នាក់ឯង​ដែល​ប្តី​រត់​ចោល បាន​ទទួល​អំណោយ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ​សែន​ជ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​សារ​ព៌​ត័​មាន កោះសន្តិភាព ពី​ទុក្ខ​លំបាក​ស្ត្រី​ម្នាក់​ជា​កម្មការិនី ឆ្លងទន្លេ​បាន​ទារិកា​មួយ​មិន​គ្រប់​គីឡូ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​សារ​ព៌​ត័​មាន កោះសន្តិភាព ពី​ទុក្ខ​លំបាក​ស្ត្រី​ម្នាក់​ជា​កម្មការិនី ឆ្លងទន្លេ​បាន​ទារិកា​មួយ​មិន​គ្រប់​គីឡូ ហើយ​បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៧ អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោកស្រី អ៊ឹម ថា​វី ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ និង​លោកស្រី អេ​ង គឹ​ម​ហៀ​ប ភរិយា​លោក​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហម​ក​ម្ព​ជា​ខណ្ឌ  និង​ក្រុមការងារ​បាន​ទៅ​សួរសុខទុក្ខ និង​នាំ​យក​ថវិកា​ចំនួន ៤០០.០០០​រៀល កន្សែងពោះគោ​ធំ​១ សារុង​២ ខោអាវ មួក ស្រោមដៃ ស្រោមជើង​៣​ឈុត ទឹកដោះគោឆៅ​២​ឡូ  ទៅ​ជូន​ស្ត្រី​គ្មាន​ទីពឹង​ឆ្លងទន្លេ​កូន​មិន​គ្រប់​ខែ បច្ចុប្បន្ន​សម្រាក​នៅ​បន្ទប់សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​កុមារ​ជាតិ​។

នា​ឱកាស​នោះ​ដែរ​ដោយ​ឃើញ​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជាមួយ​គ្នា​នេះ មាន​ឪពុក​ម្តា​យមក​ថែកូន​មិន​គ្រប់​ខែ​ចំនួន​៤​នាក់​ទៀត ហើយ​សុទ្ធតែ​អ្នក​ខ្វះខាត​ជីវភាព លោកស្រី អេ​ង គឹ​ម​ហៀ​ប ក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន រួម​ជាមួយ ក្រុមការងារ ដើម្បី​ជូន​គ្រួសារ​ទាំងនោះ​អស់​ទឹកប្រាក់​សរុប ៤០០.០០០​រៀល​។ ស្ត្រី​ជា​ម្តាយ​បាន​អបអរសាទរ​ចំពោះ​ទ​ង្វើ មនុស្សធម៌​របស់​អនុ​សាលា​កាក​បាត​ក្រហម​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​បាន​អំណោយ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ទៅ​ជូន​ពួក​គាត់ រួម​ទាំង​ស្រី្ត​កម្មការិនី​ដែល​ឆ្លងទន្លេ​នៅ​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង ខណៈ​ប្តី​ហេងស៊យ​បាន​រត់​ចោល​៕