ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​អតីត​ពិធីករ​វិទ្យុ​ABC ប៉ុនប៉ង​ឃាតក.ម្ម​លើស​ង្សា នឹង​ប្រកាស​ថ្ងៃ​ទី​២០ មិថុនា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​យុវជន​ម្នាក់​អតីត​ជា​ពិធីករ វិទ្យុ​ABC បាន​ក្លាយជា​ជនជាប់ចោទ​ពី​បទ​(​ប៉ុនប៉ង​ឃាតក.ម្ម​) លើ​នារី​ជា​គូ​ដណ្តឹង​គ្រាន់តែ​នាង​សុំ​ចែកផ្លូវ​គ្នា

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​យុវជន​ម្នាក់​អតីត​ជា​ពិធីករ វិទ្យុ​ABC បាន​ក្លាយជា​ជនជាប់ចោទ​ពី​បទ​(​ប៉ុនប៉ង​ឃាតកម្ម​) លើ​នារី​ជា​គូ​ដណ្តឹង​គ្រាន់តែ​នាង​សុំ​ចែកផ្លូវ​គ្នា នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៧ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​។ ប៉ុន្តែ​ក្រោយ​ពេល​អង្គ​សវនាការ​សាកសួរ​ដេញដោល​ចប់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​២០ មិថុនា ខាង​មុខ​នេះ​។ អង្គ​សវនាការ​មាន​លោកស្រី ថ្លាង ផា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សា និង​លោក ខាំ ផា​រី ព្រះរាជអាជ្ញា​រង​ជា​តំណាង​អយ្យការ ដោយ​ចំពោះ​មុខ​ជនជាប់ចោទ រួម​ទាំង​មេធាវី​ការពារ​ក្តី ដែល​សវនាការ​នេះ​បាន​ធ្វើ​ឡើងជា​សាធារណៈ​។

ជនជាប់ចោទ​ឈ្មោះ សយ ញ៉​ក់ ហៅ សុខ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក វិទ្យុ​ABC កម្ពុជា ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ចំណែក​នារី​ជា​គូ​ដណ្តឹង​ឈ្មោះ ខាត់ រចនា អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ផ្លូវ​លេខ​១៩ ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ នៅ​មុខ​រង្វង់​ក្រចកសេះ​ជនជាប់ចោទ​បាន​ឆ្លើយ​សារភាព​ជូន​អង្គ​សវនាការ​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៧ ធ្នូ ២០១៦ ខ្លួន​(​សយ ញ៉​ក់​) បាន​ទៅ​ផ្ទះ​គូ​ដណ្តឹង ដើម្បី​និយាយ​គ្នា​ថា ហេតុ​អី​ភ្ជាប់ពាក្យ​បាន​រយៈពេល​ពីរ​ខែ​ហើយ បែរជា​សុំ​បែកផ្លូវ​គ្នា​វិញ​។ ជនជាប់ចោទ​បន្ត​ថា ខ្លួន​មិន​អាច​បាត់បង់​នាង​បាន​ទេ ហើយ​នាង​ក៏​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ដែរ សុខ​ៗ​សុំ​ចែកផ្លូវ​។

ពេល​និយាយ​យ៉ាង​ដូច្នេះ ក៏​កើត​មានការ​ទាស់​ពាក្យ​សម្ដី​គ្នា ធ្វើ​ឲ្យ​ខ្លួន​ខឹង​ពេក ក៏​ស្ទុះ​ទៅ​ទាញ​បាន​កាំបិត​ចុង​ស្រួច ចាក់​នាង​ជា​គូ​ដណ្តឹង​ចំនួន​៣​កាំបិត​ប៉ុនប៉ង​សម្លាប់ បណ្តាល​ឲ្យ​ឈាម​ហូរ​ជោគ​ខ្លួន ពេល​នោះ​នាង​បាន​ស្រែ​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចម្លើយ​បន្ត​ថា ពេល​ឃើញ​នាង​មាន​របួស​ដូច្នោះ ខ្លួន​ក៏​បាន​យក​កាំបិត​អា​រក​សម្លាប់​ខ្លួនឯង​ដែរ ព្រោះ​មិន​ចង់រ​ស់ទៀត​ទេ ខណៈ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ហើយ បែរជា​គេ​សុំ​ចែកផ្លូវ​ទៅ​វិញ​។ ជនជាប់ចោទ​ទទួលស្គាល់​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​បាន​ទ​ទួ​ច​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស ដែល​ខ្លួន​ធ្វើ​ខុស​ព្រោះ​ស្រឡាញ់​មិន​ចង់​បែក​គូរ​ដណ្តឹង​នោះ ។ ទោះជា​យ៉ាងណា​តំណាង​អយ្យការ បាន​និង នៅ​តែ​រក្សា​ការ​ចោទប្រកាន់​លើ​ជន​ជាប់ ពី​បទ​.​ប៉ុនប៉ង​ឃាតកម្ម ហើយ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ​ន្តា​ទោស​ជន​ជាប់​តាម​ផ្លូវច្បាប់ ៕