ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូ​វែ​ល​សេ​ឡង់​អនុម័ត​ច្បាប់​ហាមឃាត់​ការ​ជក់បារី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ

1 ឆ្នាំ មុន

នូវែលសេឡង់ ៖ ប្រទេស​នូ​វែ​ល​សេ​ឡង់​នឹង​ហាមឃាត់​ការ​ជក់បារី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ចាប់ពី​

នូវែលសេឡង់ ៖ ប្រទេស​នូ​វែ​ល​សេ​ឡង់​នឹង​ហាមឃាត់​ការ​ជក់បារី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ចាប់ពី​ឆ្នាំ​ក្រោយ​។

សភា​នូ​វែ​ល​សេ​ឡង់​បាន​អនុម័ត​ច្បាប់​កាលពី​ថ្ងៃ​អង្គារ ទី ១៣ ធ្នូ​ម្សិលមិញ​ដោយ​បញ្ជាក់​ថា អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ ២០០៨ នឹង​មិន​អាច​ទិញ​បារី ឬ​ផលិតផល​ថ្នាំជក់​បាន​នោះ​ទេ​។

វា​នឹង​មាន​ន័យ​ថា ចំនួន​ប្រជាជន​ដែល​អាច​ទិញ​ថ្នាំជក់​បាន​នឹង​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ​។ ឧទាហរណ៍​នៅ​ឆ្នាំ ២០៥០ អ្នក​ដែល​មាន​អាយុ ៤០​ឆ្នាំ​នឹង​ក្មេង​ខ្លាំង​ពេក​ក្នុង​ការ​ទិញ​បារី​។

រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់​លោកស្រី Ayesha Verrall ដែល​អ្នក​ណែនាំ​ច្បាប់​នេះ បាន​និយាយ​ថា​វា​ជា​ជំហាន​មួយ​ឆ្ពោះទៅ​រក​អនាគត​គ្មាន​ផ្សែង​។

លោកស្រី​បញ្ជាក់​ទៀត​ថា «​ប្រជាជន​រាប់​ពាន់​នាក់​នឹង​រស់នៅ​បាន​យូរ​ជាង​មុន មាន​សុខភាព​ល្អ​ជាង​មុន ហើយ​ប្រព័ន្ធ​សុខាភិបាល​នឹង​សល់​លុយ ៣,២​ពាន់​លាន​ដុល្លារ​ពី​តម្រូវការ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេង​ៗ​បង្ក​ឡើង​ដោយសារ​ការ​ជក់បារី​»។

សូម​បញ្ជាក់​ថា អត្រា​ជក់បារី​នៅ​នូ​វែ​ល​សេ​ឡង់​ស្ថិត​ក្នុង​កម្រិត​ទាប​រួច​មក​ហើយ ដោយ​មនុស្ស​ពេញវ័យ​ចំនួន ៨​ភាគរយ​ប៉ុណ្ណោះ​ជក់បារី​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​កាលពី​ខែ​វិ​ច្ឆ​ការ​។

នូ​វែ​ល​សេ​ឡង់​សង្ឃឹមថា ច្បាប់បរិស្ថាន​គ្មាន​ផ្សែង (Smokefree Environment) នឹង​កាត់​បន្ថយ​អត្រា​ជក់បារី​មក​តិច​ជាង ៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០២៥​។

ច្បាប់​នេះ​ក៏​ត្រូវ​តាក់តែង​ឡើង​ដើម្បី​កម្រិត​ចំនួន​អ្នកលក់​បារី​ផង​ដែរ​មក​ត្រឹម ៦០០​ទូ​ទាំង​ប្រទេស ដែល​បច្ចុប្បន្ន​មាន ៦.០០០ និង​កាត់​បន្ថយ​កម្រិត​ជាតិ​នីកូទីន​នៅ​ក្នុង​ផលិតផល​បារី​ដើម្បី​ធ្វើ​ឱ្យ​វា​មិនសូវ​ញៀ.ន​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ