ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត! សេះគ្នា​ក្រិន​ហើយ​ក៏​បុរស​​​នេះ​មិន​ប្រណីដែរ

6 ឆ្នាំ មុន

«Metro» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Travis M.wagner ជនជាតិ​អា​មេ​រិ​ក អាយុ​២២​ឆ្នាំ ត្រូវ​តុលាការ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉េ​នៀ សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ត្រូវ​ពិន័យ

«Metro» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក ​Travis M.wagner ជនជាតិ​អា​មេ​រិ​ក អាយុ​២២​ឆ្នាំ ត្រូវ​តុលាការ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉េ​នៀ សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ត្រូវ​ពិន័យ ១.៧០០​ដុល្លារ ពី​បទ​រួមរ័ក​ជាមួយ​សេះ​ក្រិន ។ សាមីខ្លួន​សារភាព​ថា គេ​បាន​រួមរ័ក​ជាមួយ​សេះ​នោះ​ជា​ច្រើន​លើក ។

ការ​ចាប់ខ្លួន​លោក ​Travis ដោយសារ​ម្ចាស់​កសិដ្ឋាន​មួយ​ក្នុង​ក្រុង Ephrata នា​ភាគ​ខាងកើត​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉េ​នៀ​ប្តឹង​ប៉ូលិស​ថា ឃើញ​គេ​បើករថយន្ត​ចូល​ទៅ​ក្នុង​កសិដ្ឋាន​ទាំង​កណ្តាល​យប់ និង​ឃើញ​គេ​ដើរ​ចូល​ក្រោលសេះ ប៉ុន្តែ​មិនដឹង​ថា​ទៅ​ធ្វើ​អ្វី​ទេ ?

ពេល​ប៉ូលិស​សួរ​លោក​Travis ថា តើ​ចូល​ទៅ​ធ្វើ​អ្វី​នៅ​ទីនោះ ? គេ​សារភាព​ដោយ​ត្រង់​ថា ចូល​ទៅ​រួមរ័ក​ជាមួយ​សេះ​ក្រិន និង​បាន​រួមរ័ក​ចំនួន​៣​លើក ។

តុលាការ​បាន​ចោទប្រកាន់​លោក​ Travis ពី​បទ​រំលោភ​បំពាន​សត្វ អាច​មានទោស​ជាប់គុក​១០​ឆ្នាំ ប៉ុន្តែ​ដោយសារ​លោក​សារភាព​ទើប​បន្ថយទោស ក្លាយជា​បទល្មើស​រួមរ័ក​ជាមួយ​សត្វ​ជំនួញ​វិញ គឺ​មានទោស​ជាប់គុក​ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ ។

ក្រៅពី​ដាក់ទោស​ឱ្យ​ជាប់គុក និង​ពិន័យ​នោះ​លោក​Travis ទទួល​បម្រាម​មិន​ឱ្យទៅ​ក្បែរ​សេះ​ក្រិន និង​ក្រុម​គ្រួសារ​ជា​ម្ចាស់​សេះ​ដើម្បី​សុវត្ថិភាព​ភាគី​ទាំង​សងខាង ៕