ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៤-​ទារក​ឥណ្ឌា​កើតមក​មាន​ជើង​៤ និង​អវយវៈ​ភេទ​២ទារក​ឥណ្ឌា​ម្នាក់​មាន​ជើង​៤ ប្រដាប់​ភេទ​២
ស្ត្រី​ជា​ម្តាយ​តាំងចិត្ត​ចិញ្ចឹម​កូន​ឱ្យ​បាន​ល្អ ព្រោះ​ជា​អំណោយ​របស់​ព្រះ​ជា​ម្ចាស់​ប្រទាន​ឱ្យ​នៅ​ក្រុង​បាល​ឡា​រី រដ្ឋកា​រ៉ា​ណា​ដ​កា ។

១-​ផ្លូវ​រថភ្លើង​ហោះ​នៅ​សួន​កម្សាន្ត
ផ្លូវ​រថភ្លើង​ហោះ​នៅ​សួន​កម្សាន្ត​ក្នុង​ទីក្រុង​ឌុ​យ​ស៊្បើក ប្រទេស​អា​ល្លឺ​ម៉​ង់ ថត​នៅ​ពេល​យប់ លម្អ​ដោយ​ភ្លើង​LED​មាន​កម្ពស់​២០​ម៉ែត្រ និង​ប្រវែង​២២០​ម៉ែត្រ ។

២-​បង់​ក្លា​ដែ​ស​ចាប់ផ្តើម​ដាំ​ដើមឈើ​១​លាន​ដើម​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​រន្ទះបាញ់
បង់​ក្លា​ដែ​ស​ដាំ​ដើមឈើ​១​លាន​ដើម នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ជួយ​ការពារ​កុំឱ្យ​មនុស្ស​ស្លាប់​ដោយ​រន្ទះបាញ់ និង​ជា​ផ្នែក​មួយ​បង្កើន​សោភ័ណ​ភាព​ធម្មជាតិ ។

៣-​ក្មេង​ម្នាក់​ត្រូវ​រថយន្ត​បុក​នៅ​ចិន ប៉ុន្តែ​រួច​ផុត​ពី​គ្រោះថ្នាក់
ក្មេង​តូច​ម្នាក់​ត្រូវ​អាណាព្យាបាល​បណ្តោយ​ឱ្យ​ដើរ​ម្នាក់ឯង​លើ​ដងផ្លូវ​ត្រូវ​រថយន្ត​បុក ប៉ុន្តែ​សំណាងល្អ​រូបគេ​នៅ​រស់ ។

៤-​ទារក​ឥណ្ឌា​កើតមក​មាន​ជើង​៤ និង​អវយវៈ​ភេទ​២ទារក​ឥណ្ឌា​ម្នាក់​មាន​ជើង​៤ ប្រដាប់​ភេទ​២
ស្ត្រី​ជា​ម្តាយ​តាំងចិត្ត​ចិញ្ចឹម​កូន​ឱ្យ​បាន​ល្អ ព្រោះ​ជា​អំណោយ​របស់​ព្រះ​ជា​ម្ចាស់​ប្រទាន​ឱ្យ​នៅ​ក្រុង​បាល​ឡា​រី រដ្ឋកា​រ៉ា​ណា​ដ​កា ។

៥-​អូស​រថភ្លើង​ទូ​មេត្រូ​ទម្ងន់​១៨​តោន​នៅ​រុ​ស្ស៊ី
នាង​អុក​សា​ណា កូ​សេ​ឡេ​វ៉ា ជនជាតិ​រុ​ស្ស៊ី បង្ហាញ​សមត្ថភាព​អូស​ទូ​មេត្រូ ទម្ងន់​១៨​តោន​នៅ​ស៊ី​បេ​រី ។

៦-​ពស់ថ្លាន់​៥​ម៉ែត្រ​ដេក​ស្តូក​ព្រោះ​លេប​ពពែ​២​ក្បាល
 អ្នកស្រុក​ម៉ា​ឡេ​សុ​ី​ភ្ញាក់ផ្អើល​ពេល​ឃើញ​ពស់ថ្លាន់​ដេក​ស្តូក​ព្រោះ​លេប​ពពែ​២​ក្បាល វារ​ទៅ​ណា​មិន​រួច និង​ជា​រឿង​កម្រ​ប្រទះ​ឃើញ​មួយ​នៅ​ក្នុង​ប្រទេស ។

៧-​យន្តហោះ​មួយ​គ្រឿង​ច្នៃ​តាំង​លម្អ​ក្នុង​សួន​កម្សាន្ត
ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម យកយន្តហោះ​អ៊ែ​របាស​៣៨០​មួយ​គ្រឿង​តាំង​លម្អ​ដោយ​ដាំ​ផ្កា​ស្រោប​លើ​តួ​យន្តហោះ​ប្រហែល​៥០០.០០០​ដើម ដាក់​តាំង​បង្ហាញ​នៅ​ឧទ្យាន «Dubai Miracle»​គឺជា​គម្រោងការ​អភិវឌ្ឍ​នៅ​តំបន់​វាល​ខ្សាច់ និង​ទ្រទ្រង់​លើ​ផ្នែក​ទេសចរណ៍ ។

៨-​ត្រជាក់​ខ្លាំង​ពេក​ធ្វើ​ឱ្យ​របង​តាម​ដងផ្លូវ​កក
បុរស​ម្នាក់​ដើរទៅ​កំពង់​ផែ​តាម​ដងផ្លូវ​គ្របដណ្តប់​ដោយ​របង​ទឹកកក មាន​រូបរាង​ស្រ​ដៀង​នឹង​ក្រណាត់​វាំងនន និង​ព្យួរ​ដូច​គ្រី​ស្មាស់​ភ្លឺ​ចិញ្ចាចចិញ្ចែង​នៅ​ក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វ៊ី​ស ។

៩-​ស្វា​ហាត់ប្រាណ​កណ្តាល​ព្រិល
ស្វា​រោម​វែង​មួយ​ក្បាល​នៅ​ទីក្រុង​ស៊ី​ណា​កា ប្រទេស​ឥណ្ឌា​ចូល​ចិត្ត​អាកាសធាតុ​ត្រជាក់​ក៏​លោត​លេង​យ៉ាង​សប្បាយ​នៅ​កណ្តាល​ព្រិល ដោយ​សំយុងក្បាល​ចុះ​ប្រៀប​ដូច​ហាត់ប្រាណ​។

១០-​យន្តហោះ​នៅ​ពីលើ​ដួង​ចន្ទ
រូបថត​ស្រស់​ស្អាត​មួយ​បង្ហាញ​ពី​យន្តហោះ​បើកបរ​លើ​លំហ​អាកាស ហាក់ដូចជា​ហោះ​ពីលើ​ព្រះ​ចន្ទ នៅ​ក្រុង​ហ្វ្រែ​ង​ហ៊្វើត ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ការ​ថតរូប​បាន​ដោយ​ចៃដន្យ​នេះ ទទួល​ការ​កោតសរសើរ​ពី​មហាជន​ទូទៅ​នៅ​លើ​ពិភពលោក ៕