ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​វ៉ិ​ច​ទ័​រ ចង់ឱ្យកូនស្រី​ច្បងលោកអ៊ិត សេដ្ឋា ស្នង​​​តំណែង​របស់​​​ឪពុក​​​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ផលិតកម្ម​វិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ បាន​អះអាង​ថា​លោក​​មាន​បំណង​ចង់​បណ្តុះបណ្តាល​ឱ្យ​កូនស្រី​ច្បង​របស់​លោក​អ៊ិ​ត សេដ្ឋា ក្លាយជា​អ្នកដឹកនាំ​កម្មវិធី ដើម្បី​ស្នង​តំណែង​ឪពុក ដែល​ទើបតែ​ទទួលមរណៈភាព​នោះ ។

រាជធានី​ភ្នំពេញ ៖ អ្នក​ផលិតកម្ម​វិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ បាន​អះអាង​ថា​លោក​​មាន​បំណង​ចង់​បណ្តុះបណ្តាល​ឱ្យ​កូនស្រី​ច្បង​របស់​លោក​អ៊ិ​ត សេដ្ឋា ក្លាយជា​អ្នកដឹកនាំ​កម្មវិធី ដើម្បី​ស្នង​តំណែង​ឪពុក ដែល​ទើបតែ​ទទួលមរណៈភាព​នោះ ។

យ៉ាងណា​ក៏​ដោយ គោលបំណង​នេះ ត្រូវ​បាន​លោកតា​វ៉ិ​ច​ទ័​រ បញ្ជាក់​ថា នៅ​មិន​ទាន់​បាន​ចេញ​ជា​ផល​វិជ្ជមាន​ណាមួយ​នៅឡើយ​ទេ ព្រោះ​ត្រូវ​រង់ចាំ​មើល​ពី​ការ​យល់ព្រម​ជា​មុន ពី​សំណាក់​កូនស្រី​ច្បង​របស់​លោក​អ៊ិ​ត សេដ្ឋា ។ លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ បាន​​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន ក្រៅ​អំពី​បង្កើត​មូលនិធិ​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អ៊ិ​ត សេដ្ឋា ក្រុមហ៊ុន​CBS ទាំងមូល ក៏​បាន​បង្កើត​នូវ​មូលនិធិ​ការងារ សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ ។ ការ​បង្កើត​មូលនិធិ​ការងារ​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​អ៊ិ​ត សេដ្ឋា មាន​ចំណូល ដើម្បី​យក​មក​ផ្គត់ផ្គង់​គ្រួសារ ដែល​កំពុង​តែ​ជួប​ទុក្ខ​លំបាក​នា​ពេល​នេះ​។

បើ​តាម​លោកតា​វ៉ិ​ច​ទ័​រ ឈរ​លើ​គោលការណ៍​នេះ ហើយ​លោក​បាន​មានគំនិត​ចង់​បណ្តុះ​កូនស្រី​ច្បង​របស់​លោក​អ៊ិ​ត សេដ្ឋា ឱ្យ​ក្លាយ​ជា​អ្នកដឹកនាំ​កម្មវិធី​ទៅ​ថ្ងៃ​អនាគត ដើម្បី​ជំនួស​តំណែង​លោក អ៊ិ​ត សេដ្ឋា ។ លោក​បញ្ជាក់​ថា បញ្ហា​ខាងលើ​នេះ លោក​បាន​ពិភាក្សា​ជាមួយ​កូន​របស់​លោក​អ៊ិ​ត សេដ្ឋា​រួចរាល់​ហើយ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បាន​ទទួល​ភ្លើង​សញ្ញា​ខៀវ​ណាមួយ​ពី​កូនលោក​នៅឡើយ​ទេ ដោយសារ​តែ​ក្នុង​កាលៈទេសៈ​នេះ ក្រុម​គ្រួសារ​ទាំងមូល​នៅ​តែ​មាន​អារម្មណ៍​ក្តុកក្តួល​នៅឡើយ ។ ម្យ៉ាងទៀត ត្រូវ​រង់ចាំ​ការ​ធ្វើបុណ្យ​៧​ថ្ងៃ ឲ្យ​បាន​ចប់​សព្វគ្រប់​ជា​មុន​សិន ។

បើ​តាម​ការ​អះអាង​របស់​លោកតា​វ៉ិ​ច​ទ័​រថា ប្រសិនបើ​មានការ​យល់ព្រម​ពី​កួន​របស់​លោក​អ៊ិ​ត សេដ្ឋា ហើយ​នោះ លោក​នឹង​ឱ្យ​នាង​មក​នៅ​ជា​ជំនួយការ​របស់​លោក ដើម្បី​បាន​សិក្សា​ស្វែង​យល់​ពី​ជំនាញ​នេះ ។ លោក​បន្ថែម​ថា ការ​មក​បណ្តុះបណ្តាល​ជា​អ្នក​ផលិតកម្ម​វិធី​នេះ គឺ​មិនមែន​លោក​ចង់​ឲ្យ​កូនលោក អ៊ិ​ត សេដ្ឋា បោះបង់​ចោលការ​ងារ​សិក្សា​ឡើយ ពោល​គឺ​លោក​ចង់​ឲ្យ​កូន​របស់​លោក​អ៊ិ​ត សេដ្ឋា យក​ពេលទំនេរ​ពី​ការ​សិក្សា ហើយ​មក​ជួយ​កិច្ច​ការងារ​ជាមួយ​លោក​ប៉ុណ្ណោះ ។

ការ​ធ្វើ​បែប​នេះ គឺជា​ផល​ចំណេញ​មួយ​សម្រាប់​កូនលោក​អ៊ិ​ត សេដ្ឋា ដោយ​ក្នុង​នោះ គេ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ផង និង​ក្រេប​ចំណេះដឹង​ពី​របៀបរបប​ការងារ​ជា​អ្នកដឹកនាំ​កម្មវិធី​សម្តែង​ផង ។ ដោយឡែក ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី «​មន្ត​ស្នេហ៍​សំនៀង​» ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​នេះ ត្រូវ​បាន​លោកតា​វ៉ិ​ច​ទ័​រ អះអាង​ថា កម្មវិធី​គឺ​នៅ​តែ​ដំណើរការ​ជា​ធម្មតា ដោយ​លោក​បាន​ស្នើ​ឲ្យ​លោក​អ៊ឹ​ង រ​ដ្ឋា ហៅ​ទុ​យ មក​ជំនួស​តំណែង​លោក​អ៊ិ​ត សេដ្ឋា ជា​បណ្តោះអាសន្ន​សិន មុន​ពេល​ដែល​លោក​អាច​ជ្រើសរើស​ពិធីករ​ណាមួយ​ដែល​ស័​ក្ត​សម ។