ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​យប់​រំលង​អធ្រាត្រ​សង្ស័យ​មាន​អ្នក​លួច​ប្រព្រឹត្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​ក្តារ​កុង​ផ្លា​កេ និង​សំបក​កង់​រថយន្ត​ដែល​ទុក​ចោល​នៅ​ជាប់​របង​ដី​ឡូត៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​ក្តារ​កុង​ផ្លា​កេ និង​សំបក​កង់​រថយន្ត​ដែល​ទុក​ចោល​នៅ​ជាប់​របង​ដី​ឡូត៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ជាប់​របង​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៣២ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

តាម​សម្តី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ប្រទះ​ឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​គំនរ​ឈើ​កុង​ផ្លា​កកេ និង​កង់​ឡាន​ដែល​គេ​ទុក​ចោល​នៅ​ជាប់​របង​ដី​ឡូត៍​មួយ​កន្លែង​ក្បែរ​លូ បង្ក​ឲ្យ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ឱ្យមក​ជួយ​អន្តរាគមន៍​ពន្លត់ ។

បន្ទាប់​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​អស់​ជា​ច្រើន​គ្រឿង​អណ្តាតភ្លើង​បាន​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ។ អគ្គី​ភ័យ​ខាងលើ​នេះ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ក្តារ​កុង​ផ្លា​កកេ និង​ឆេះ​សំបក​កង់​រថយន្ត​ដែល​គរ​ទុក​ចោល ។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា មាន​អ្នក​លួច​ដុត​ទើប​បង្ក​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​បែប​នេះ ៕