ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កកស្ទះ​ប្រហែល​២០​នាទី​នៅ​ព្រឹកនេះ

6 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ពលរដ្ឋ​ចេញចូល​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ ដើម្បី​ប្រកប​របរ និង​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​កកស្ទះ​ប្រហែល​២០​នាទី​នៅ​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ ដោយសារ​អស់​សំបុត្រ​ដែល​ត្រូវ​ចែក ដោយ​អត់​គិតថ្លៃ តែ​មួយ​ប្រ​ព្រិច​ភ្នែក ។

សមត្ថកិច្ច​នៅ​ទីតាំង​ចែក​សំបុត្រ​ដល់​ពលរដ្ឋ​ជាប់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ប្រាប់​កោះសន្តិភាព​ថា ៖ កាលពី​ម្សិលមិញ​លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​ទៅ​មន្ត្រី​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ដែរ ពី​បញ្ហា​សំបុត្រ​ដែល​ត្រូវ​ចែក​ជិត​អស់​គឺ​នៅ​សល់​តែ​២៤ ទៅ​២៥​ក្បាល​ទេ ដោយ​ក្នុង​១​ក្បាល មាន ១០០​សំបុត្រ ។ សមត្ថកិច្ច​ដដែល​នេះ​បន្ត​ថា សំបុត្រ​២៤ ទៅ​២៥​ក្បាល​នោះ ខណៈ​ចែក​អស់​មិនឃើញ​មន្ត្រី​សាលាក្រុង​យក​មក​ឲ្យ​ទេ ទើប​មានការ​កកស្ទះ​ប្រហែល​២០​នាទី​បែប​នេះ ។

នៅ​ពេល​សំបុត្រ​ជា​ច្រើន​បាន​មក​ដល់ទី​តាំ​ចែក គេ​ឃើញ​ពលរដ្ឋ​បាន​ប្រជ្រៀត​គ្នា​ចូល​យក​កកកុញ​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ បញ្ហា​នេះ​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ហើយ​សំបុត្រ​ចេញចូល​ដី​ថៃ​សម្រាប់​អ្នកក្រុង​ប៉ោយ​ប៉ែ​ត​នៅ​តែ​ចែក​ជូន​ដោយ​អត់​គិតថ្លៃ​ដដែល ៕