ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សម្រេច​ដាក់​បង្គា កាហ្វេ និង​មើម​យិ​ន​ស៊ិ​ន​ចូល​ក្នុង​បញ្ជី​ផលិតផល​ជាតិ

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​សម្រេច​ចុះហត្ថលេខា​បញ្ចូល​ផលិតផល​៣​ប្រភេទ​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​បញ្ជី​ផលិតផល​ជាតិ ក្នុង​នោះ​

ទីក្រុង​ហាណូយ ៖ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​សម្រេច​ចុះហត្ថលេខា​បញ្ចូល​ផលិតផល​៣​ប្រភេទ​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​បញ្ជី​ផលិតផល​ជាតិ ក្នុង​នោះ​មាន​បង្គា​, កាហ្វេ​មានគុណ​ភាព​ខ្ពស់ និង​មើម​យិ​ន​ស៊ិ​ន ។

ពេល​នេះ ផលិតផល​ទាំង​៣​ប្រភេទ​នោះ​នឹង​ទទួល​បានការ​គាំទ្រ ក្រោម​កម្មវិធី​អភិវឌ្ឍន៍​ផលិតផល​ជាតិ​ឆ្នាំ​២០២០ ។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​បណ្ដា​ក្រសួង​យកចិត្តទុកដាក់ និង​សហការ​ជាមួយ​អាជ្ញាធរ​តំបន់ ដើម្បី​បង្កើត​គោលនយោបាយ​លើកទឹកចិត្ត​សម្រាប់​ផលិតផល​ទាំងនេះ ។

នៅ​ឆ្នាំ​២០២៥ វៀតណាម​មាន​មហិច្ឆតា​រក​ចំណូល​ឲ្យ​បាន​១០​ប៊ី​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​បង្គា ហើយ​នៅ​ឆ្នាំ​២០៣០ នឹង​រក​ចំណូល​ឲ្យ​បាន​ពី​៥​ទៅ​៦​ប៊ី​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កាហ្វេ ។

ថ្មី​ៗ​នេះ រដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​ជាតិ​មួយ​ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​៣៩៥​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ការ​ដាំ​ដុះ និង​លើកកម្ពស់​ម៉ាក​សញ្ញា​ផលិតផល​យិ​ន​ស៊ិ​ន Ngoc Linh នៅ​ឆ្នាំ​២០៣០ ។

ផែនការ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ផលិតផល​ជាតិ​ឆ្នាំ​២០៣០ គឺ​មាន​គោលដៅ​អភិវឌ្ឍន៍​ផលិតផល​ជាក់លាក់​ក្រោម​ស្លាក​សញ្ញា​ផលិត​នៅ​ប្រទេស​វៀតណាម (Made in Viet Nam) ដែល​មានការ​ប្រកួតប្រជែង​ខ្ពស់ និង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ប្រទេស​ជាតិ និង​ជួយ​ផ្សព្វផ្សាយ​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ផលិតផល​របស់​ពួក​គេ ។

កាលពី​ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​អនុម័ត​ឲ្យ​មានការ​ចុះបញ្ជី​ផលិតផល​ជាតិ ដែល​រួម​បញ្ចូល​ផលិតផល​ផ្លូវការ​ចំនួន​៦ និង​ផលិតផល​៣​ប្រភេទ​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ក្នុង​គម្រោង ។ ផលិតផល​នៅ​ក្នុង​បញ្ជី​ទាំងនោះ​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ទៅ​លើ​ផ្នែក​ផ្ដល់​ឥណទាន​, ការ​បង់ពន្ធ​, ការ​ប្រើប្រាស់​ដីធ្លី​, ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​ពង្រីក​ទីផ្សារ ៕