ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកពីក្រោយកិនបែកក្បាលតែម្ដង

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ក្នុង​ខណៈ​កំពុង​បើកបរ​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​បុក និង​កិន​ចំ​ក្បាល ខណៈ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​សង្ឃ​(​វាល​រេញ​-​ស្ទឹង​ហាវ​) ចន្លោះ​ស្ពាន​១២-១៣ ស្ថិត​ក្នុងភូមិ​(​ខ​)៣ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ក្នុង​ខណៈ​កំពុង​បើកបរ​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​បុក និង​កិន​ចំ​ក្បាល ខណៈ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​សង្ឃ​(​វាល​រេញ​-​ស្ទឹង​ហាវ​) ចន្លោះ​ស្ពាន​១២-១៣ ស្ថិត​ក្នុងភូមិ​(​ខ​)៣ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​បាន​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក FREIGTUNER  ពណ៌​ក្រហម​លា​យស  ក្រុមហ៊ុន សូ​គី​ម៉ិច មាន​ទិស​ដៅ​ពី​វាល​រេញ ឆ្ពោះទៅ​ស្ទឹង​ហាវ លុះដល់​ចំណុច​ខាងលើ ក៏​បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA WAVE ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ខេន សុខ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ចំណុច​ភ្នំ​តា​ង៉ោ​ល ស្ថិត​ក្នុងភូមិ​អូ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នឹង​កន្លែង​កើតហេតុ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង គឺ​បណ្តាល​មក​ពីរ​ភាគី​បើកបរ​ម៉ូតូ បាន​បត់​មក​ឆ្វេង​ដៃ​ឆ្លងផ្លូវ ជា​អ​កុស​ល្យ​បត់​មិន​ទាន់​ផុត​ផង រថយន្ត​ខាងលើ​បាន​មក​ដល់ ក៏​បុក​ពេញទំហឹង​តែ​ម្តង ។

ក្រោយ​កើតហេតុ រថយន្ត​នៅ​តែ​បន្ត​ទៅ​មុខ​រហូត​ជាង​០១​គីឡូ​មែ​ត្រ ទើប​ឈប់​រត់​បាត់​តែ​ម្តង​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ឬ​ឯ​វត្ថុ​តាង រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។