ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ជិត​ការ​ហើយ ! ដឹង​ថា​នរណា​ខ្លះ​គាត់​អញ្ជើញ​ទៅ​ចូលរួម​អត់?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ខ្ញី​ចាស់​របស់​ក្រុម Barcelona លោក Lionel Messi នឹង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី

តាម​ប្រភព​ព័ត៌មាន Sport បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ខ្ញី​ចាស់​របស់​ក្រុម Barcelona លោក Lionel Messi នឹង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​របស់​លោក​ឈ្មោះ Antonella Roccuzzo នៅ​ចុងខែ​នេះ ពោល​គឺ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ខាង​មុខ​ឆាប់​ៗ​នេះ​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ឯ​ប្រទេស​អា​ហ្ស​ង់​ទី​ន ។ លោក​បាន​អញ្ជើញ​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​ទាំង​២១​នាក់​ទៅ​ចូលរួម​ពិធី​មង្គលការ​របស់​ខ្លួន​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ។ 

នេះ​មិនមែន​មាន​ន័យ​ថា គ្រប់​គ្នា​ទាំង​២១​នាក់​សុទ្ធតែ​នឹង​មាន​វត្តមាន​ក្នុង​ពិធី​ទេ ។ ដូច​ជា​យើង​បានដឹង​ស្រាប់​ហើយ​ថា កា​ពី​ទែន Andres Iniesta បាន​ប្រាប់​ទៅ Messi ហើយ​ថា​លោក​មិន​អាច​ចូលរួម​បាន​ទេ ។ តើ​អ្នកដឹង​ទេ​ថា អ្នក​២១​រូប​ខាងលើ​គឺជា​នរណា​ខ្លះ​? ពួក​គេ​មិនមែន​សុទ្ធតែ​ជា​កីឡាករ​ទាំង​អស់នោះ​ទេ ។ ក្នុង​២១​រូប​គឺ​មាន​តាំងពី អ្នក​រៀបចំ​ឯកសណ្ឋាន​កីឡាករ​, អ្នក​ចាប់​សរសៃ​, គ្រូពេទ្យ រួម​ទាំង​មន្ត្រី​បុគ្គលិក​មួយ​ចំនួន​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ Messi មិន​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ក្រុម​របស់​អេ​ស្ប៉ា​ញ​ឡើយ​ដែល​ក្នុង​នោះ​រួម​មាន Luis Enrique, Unzue, Robert Moreno, Rafel Pol និង Joaquin Valdes ។ ការ​ធ្វើ​ដូចនេះ​គឺ​ដូច​ទៅ​នឹង​រៀមច្បង Xavi Hernandez ដែរ​ព្រោះថា​កាលនោះ​លោក Xavi ក៏​មិន​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ដែរ ។ គួរ​បញ្ជាក់​ថា អ្វី​ដែល Messi ចង់បាន​គឺ​ចំណងដៃ​ពី​ពួក​គេ​ដែល​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​មូលនិធិ​សប្បុរសធម៌​របស់​លោក ៕