ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់ មុខសញ្ញា​លក់​ថ្នាំ​ញៀន​ឲ្យ​សិស្សសាលា

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។

ខេត្តកំពង់ធំ ៖ យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ​។ លោក​វរសេនីយ៍ទោ ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជន​ទាំង​២​នាក់​ដែល​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ពី​បទ​ចែកចាយ​គ្រឿងញៀន​។ ជនសង្ស័យ​ទី​១.​ឈ្មោះ ម៉ិ​ក ដា​រី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​២.​ឈ្មោះ ហួត ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ហៅ​ម៉ា​ទឹកកក​) ចំនួន​០៩​កញ្ចប់​តូច លុយ​ខ្មែរ​២០​ម៉ឺន​រៀល ទូរស័ព្ទ​១​គ្រឿង និង​ថង់​សម្រាប់​ច្រក​មួយ​ចំនួន​ទៀត​។

លោក​មេបញ្ជាការ​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ទាំង​២​នាក់​ពិតជា​បាន​ប្រកប​មុខរបរ​ជួញដូរ​គ្រឿងញៀន​ពិតមែន ដោយ​រូបគេ​មាន​ម៉ូយ​មក​ពី​ខេត្ត​ផ្សេង​យក​មក​លក់​ឲ្យ ហើយ​ពួក​គេ​បាន​យក​ថ្នាំ​ញៀន​ទាំង​អស់នេះ​ទៅ​ធ្វើការ​ចែកចាយ​បន្ត​ដល់​ពួក​អ្នក​ញៀន​ថ្នាំ​នៅ​ក្នុងស្រុក​បារាយណ៍ និង​ដើរ​លក់​ដល់​កំពង់ធំ​ទៀត​ផង ជា​ពិសេស​គឺ​សិស្ស​ៗ​សាលា​តែ​ម្តង​។ ក្រោយ​ពី​ចងក្រង​សំណុំរឿង​រួច​ក៏​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​៕