ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងូតទឹក​រួច​ចុះ​ទៅ​រក​សន្ទូច​ដែល​ដាច់ ស្រាប់តែរ​ត់ទៅ​ប្រាប់​គេឯង​ផ្អើល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចុះ​មក​មុជ​ទឹក​ក្នុង​​ស្រះរួច ហើយ​ក៏​ដើរ​មកកាន់​ស្រះ​ទឹក​មួយកន្លែង​ក្នុង​វត្ត​វត្ត​ ដើម្បី​រក​ផ្លែ​សន្ទូច​ដែល​បាន​ដាច់​បាត់​កាល​ពី​ពេល​កន្លង​មក ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​សភាព​ហើម និង​ជះក្លិន​ស្អុយ​ទៅ​ហើយ​នោះ ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​ក្នុង​វត្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង  ខណៈ​ដែល​បុរស​ម្នាក់​ទៅ​មុជទឹក ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែ មិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្រះ​ទឹក ស្ថិត​នៅ​ក្នុង​វត្ត​តាំងក្រសាំង​ខាងជើង ភូមិ​ចំការឪឡឹក ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​រង​គ្រោះ​ឈ្មោះ លី​ន តូច អាយុ​៥២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ប្រពន្ធ​ឈ្មោះ ពេជ្រ ឈឿ​ន អាយុ​៤៨​ឆ្នាំ និង​កូនស្រី​៨​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ក្បែរ​កន្លែង​កើតហេតុ​។

ស្ត្រី​ជា​កូនស្រី​រៀបរាប់​ប្រាប់​ថា ឪពុក​របស់​គាត់​តែង​ចេញពីផ្ទះ​បាត់​ៗ​តាំងពី​ព្រឹក​ដល់​យប់​ទើប​ចូល​ផ្ទះ ដោយ​ដើរ​រក​ដក​ក្រអៅឈូក និង​បេះ​ផ្លែ​ឈូក ហើយ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ល្ងាច​ថ្ងៃ​ទី​៦​មក​ម្ល៉េះ ខណៈនោះ​គាត់​ដើរ​រក​ដែរ តែ​មិនឃើញ​សោះ គឺ​រយៈពេល​២​យប់​៣​ថ្ងៃ​ហើយ ស្រាប់តែ​គេរ​ត់ទៅ​ប្រាប់​ថា មាន​សព​មួយ​អណ្តែត​នៅ​ស្រះ​ទឹក​ក្នុង​វត្ត ក៏​នាំ​គ្នា​រត់​មក​មើល ទើប​ដឹង​ថា​ជា​ឪពុក​របស់​គាត់​បាត់​ខ្លួន​នោះ​។ បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ម្នាក់​មក​មុជទឹក​ក្នុង​ស្រះ​មួយ​កន្លែង​ក្បែរ​ស្រះ​កើតហេតុ  ហើយ​ក៏​ដើរមក​កាន់​ស្រះ​ទឹក​ខាងលើ ដើម្បី​រក​ផ្លែ​សន្ទូច​របស់​គាត់​ដែល​ដាច់​កាលពី​ថ្ងៃមុន ពេល​នោះ​មាន​ក្លិនស្អុយ​យ៉ាង​ខ្លាំង ក៏​ដើរ​រក​មើល ស្រាប់តែ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​ក្នុង​ស្រះ ទើបរ​ត់ទៅ​ប្រាប់​គេឯង​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​រួច​ហើយ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ការ​លង់ទឹក ទើប​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕