ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូម​កែ​ឡើង​វិញ ព្រោះ​ពិបាកភ្នែក​ណាស់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ មាន​ភ្លៀង​ធ្លាក់​​​បន្តបន្ទាប់​គ្នា ស្ទើរតែគ្រប់​ទីកន្លែងទៅហើយ ។ ​ក្នុងនោះ គេ​​សង្កេត​ឃើញ​ ​​រថយន្ត​ដឹក​កម្មករ​-កម្មការិនី​រោងចក្រ ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ ពី​ក្រុង​បា​វិត ​ទៅ​លំនៅ​ឋាន​នានា​ ត្រូវ​ពួកគាត់​បាន​​សើម​​

ខេត្តស្វាយរៀង ​៖ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ​ មាន​ភ្លៀង​ធ្លាក់​​​បន្តបន្ទាប់​គ្នា ស្ទើរតែគ្រប់​ទីកន្លែងទៅហើយ ។ ​ក្នុងនោះ គេ​​សង្កេត​ឃើញ​ ​​រថយន្ត​ដឹក​កម្មករ​-កម្មការិនី​រោងចក្រ ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ ពី​ក្រុង​បា​វិត ​ទៅ​លំនៅ​ឋាន​នានា​ ត្រូវ​ពួកគាត់​បាន​​សើម​​ទទឹក​ដោយសារ​​ទឹកភ្លៀង និង​​រងារ​ញ័រញាក់ ​។ ​អ្វី​ដែល​​ចង់​និយាយ​​នោះ ​គឺ​រថយន្ត​ដឹក​កម្មករ​​គឺ​គ្មាន​ដាក់​ដំបូល​ ដែល​កម្មករ​​គាត់​នោះ​ទេ ​​​។

​ស្ត្រីជា​ក​ម្មការិ​​នី​ម្នាក់​បានឱ្យ​​ដឹង​ថា ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ ​គឺ​ត្រូវ​ទទឹកសើម​​ជោក​ខ្លួន​ និង​មាន​​អ្នក​កើត​​ជំ​ងឺ​គ្រុនក្តៅ​ ផ្តា​សាយ​ និង​ជំ​ងឺ​ផ្សេង​ៗ​ទៀត​ផង ។ ហើយនៅ​​​រដូវប្រាំង​វិញ ​ដី​ហុយ​គូ​ច​ប្រឡាក់​​ពី​ក្បាល​ដល់​ចុងជើង​ ។ ​កន្លង​មក​ គេ​ឃើញ​តែ​សមត្ថកិច្ច​ចុះ​ផ្សព្វ​ផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ នៅ​តាម​តំបន់​សេដ្ឋកិច្ច​មួយ​ចំនួន​ដែរ ដើម្បី​ឱ្យ​​អ្នក​បើ​បបរ​រថ​​យន្ត​ត្រូវ​គោរព​ច្បាប់ និង​ធ្វើ​ដំបូល​ការពារ​​ភ្លៀង​និង​កំ​ដៅ​ថ្ងៃ តែ​ការ​​ណែនាំ​របស់​សមត្ថ​កិ​ច្ វ​ដូច​ជា​គ្មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក​សំ សា​វុ​ធ ប្រធាន​មន្ទីរ​សាធារណៈការ ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តស្វាយរៀង​ បាន​ប្រាប់​កោះសន្តិភាព​​ថា​កន្លង​មក​ ខាង​មន្ទីរ​ធ្លាប់​ធ្វើការ​ណែនាំ​ផង​ដែរ ​ក៏​ប៉ុន្តែ​បញ្ហា​នេះ​ គឺស្ថិតលើ​ក្រុម​អ្នកបើកបរ​រថយន្ត ​ត្រូវ​គិត​ពី​ជីវិត​ខ្លួនឯង និង​ជីវិត​អ្នកដទៃ ​ដែល​កំពុង​រួម​ដំណើរ​ជាមួយ ។ លោក​​បន្តថា ​ម្យ៉ាងវិញទៀត​ រថយន្ត​​​នោះ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ មិនមែន​ជា​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ ​ឬ​ប្រភេទ​ទេ​សចរណ៍​នោះ​ទេ ។ ហើយ​​លោកក៏​​គ្មាន​សិទ្ធិ​ចុះ​ទៅ​ណែនាំ​ដល់​តំបន់​សេដ្ឋកិច្ច​នោះ​ដែ​រ ។​