ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ Budweisr ត្រូវឈ្មួញ​​រំលោ.ភ​សិទ្ធិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ កាល​រសៀល​ថ្ងៃ​ទី​០៧ មិថុនា ​​បាន​​ចុះ​អនុវត្ដ​តាម​ពាក្យ​បណ្ដឹង​របស់​​ក្រុមហ៊ុន អ៊ែ​ត វ៉ូត ស្ដី​ពី​កា​រំលោ.ភ​សិទ្ធិចែកចាយ​ស្រា​បៀ Budweisr ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន ប្រមាណ ៣១៥​​កេស ។

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ​ កាល​រសៀល​ថ្ងៃ​ទី​០៧ មិថុនា ​​បាន​​ចុះ​អនុវត្ដ​តាម​ពាក្យ​បណ្ដឹង​របស់​​ក្រុមហ៊ុន អ៊ែ​ត វ៉ូត ស្ដី​ពី​កា​រំលោភ​សិទ្ធិចែកចាយ​ស្រា​បៀ Budweisr ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន ប្រមាណ ៣១៥​​កេស ។

ការ​ចុះ​​អនុវត្ត​លើ​ពាក្យបណ្តឹង​ក្រុមហ៊ុន​មួយ​នោះ​ គឺ​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក​លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​​​ឈ្មួញ​មួយ​ក្រុម​​ស្តុក​ទុក​ស្រា​​បៀ Budweisr នៅ​ទីតាំង​មួយ​កន្លែង ផ្លូវ​លេខ​៣៨៤ ឃ្លាំង​លេខ​២៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដែល​បម្រុង​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ប្រមាណ​៣១៥​កេស ។ លោក​ឡុ​ង ស្រេង បន្ត​ថា ក្រោយ​ពី​សមត្ត​កិច្ច​ចុះ​អនុវត្ត​លើ​ពាក្យបណ្តឹង​នោះ គូ​​ភាគី​ទាំង​ពីរ​​ពោល ​គឺ​ភាគី​ខាង​ក្រុមហ៊ុន និង​ចុងចោទ​ឈ្មួញ​ចិន​​មួយ​ក្រុមនោះ​ បាន​​ចរចា​​ត្រូវរ៉ូវ​គ្នា​ដោយ​ប្រគល់​ស្រា​បៀ​នោះ ទៅឱ្យខាង​​ក្រុមហ៊ុន​វិញ​ ដើម្បីរឿង ។